ក្រុមយក្ស សេះបង្កង់ Juventus របស់អុីតាលីនៅតែបន្តយកឈ្នះនៅក្នុងក្របខ័ណ្ឌ Serie A ខណៈដែលកីឡាករ Christiano Ronaldo នៅតែអាចរកគ្រាប់បាល់អោយក្រុមបាន (មានវីដេអូ)
- February 16, 2019
ក្រុមកំពូលតារាង Serie A របស់អុីតាលី Juventus បន្តការឈ្នះរបស់ពួកគេនៅក្នុងសប្តាហ៍ទី ២៤ ទៅលើក្រុម Frosinone ក្នុងលទ្ធផល ៣ទល់នឹង០។ មិនតែប៉ុណ្ណោះ គិតត្រឹមនាទី ទី២០ពួកគេអាចរកបាន២គ្រាប់ ដោយគ្រាប់បាលទី១ រកបានដោយ Paulo Dybala នៅនាទី ៦ និងគ្រាប់បានទីពីរកបានដោយ កីឡាករខ្សែរការពារ Bonucci ដែលទើបនឹងជាពីរបួសនៅនាទី ទី ១៧។
ក្រោយមកនៅពាក់កណ្តាលតង់ទី២ កីឡាករដែលទើបនឹងចាប់ផ្តើមអាជីពនៅក្របខ័ណ្ឌ Serie A Christiano Ronaldo នៅតែអាចរកគ្រាប់បាល់បានអោយក្រុម ដោយការបោះបញ្ជូនបាល់ដោយ កីឡាករ Mario Mandzukic នៅនាទី ៦៣ ហើយនេះក៏ជាគ្រាប់បាលទី១៩នៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអុីតាលីដែរ។ បន្ថែមពីនេះទៅទៀត នៅថ្ងៃពុធ សប្តាហ៍ក្រោយ ក្រុមសេះបង្កង់ Juventus នឹងទៅលេងផ្ទះរបស់ក្រុម Atletico Madrid របស់ប្រទេសអេស្ប៉ាញ ដែលជាជំនួបនៅក្នុងពានធំជាងគេបំផុតរបស់អឺរ៉ុប គឺ Uefa Champion League។ ហើយបច្ចុប្បន្ននេះក្រុមយក្សនៅអុីតាលីមួយនេះឈរនៅលំដាប់ទី១ នាំមុខលេខពីរ ក្រុម Napoli រហូតដល់ទៅ ១៤ពិន្ទុ ឯណោះ៕

- Share This Post:









