កីឡា

អនុប្រធានក្លឹប Manchester United ត្រៀមខ្លួនរួចជាស្រេចក្នុងការតែងតាំងលោក Solskjaer ជាគ្រូបង្វឹកពេញសិទ្ធ

BY
Khmernote Media
February 16, 2019

អនុប្រធានក្លឹប Manchester United លោក Ed Woodward បាននិយាយថា Manchester United មិនមានការស្វែងរកគ្រូបង្វឹកថ្មីនោះទេខណះពេលដែលរដូវកាលនេះកំពុងដំណើរការទៅមុខក្រោមការដឹកនាំដ៏ល្អរបស់លោក Solskjaer។ ក្នុងការដឹកនាំរបស់លោក Solskjaer Manchester United ហាក់មានការប្រែប្រួលច្រើនជាងមុន ដោយក្នុងការប្រកួតចំនួន ១១ ប្រកួតនៅអង់គ្លេសរបស់លោក Solskjaer គឺឈ្មះ ១០ប្រកួត និងស្មើ ១ ប្រកួត។ កំណត់ត្រាមិនស្គាល់ពាក្យថាចាញ់របស់លោកត្រូវបានបញ្ចប់ក្រោយចាញ់ Paris Saint German ក្នុងលទ្ធផល ២ទល់នឹង ០ ក្នុងក្របខណ្ឌ UEFA Champion League ប៉ុន្តែលោក Solskjaer នៅតែជាបេក្ខភាពតែមួយគត់ដែលមានសមត្ថភាពក្នុងការដឹកនាំ Manchester United នៅពេលនេះ។

គួរបញ្ជាក់ផងដែរថា លោក Solskjaer បានចូលដឹកនាំក្លឹបបិសាចក្រហម Manchester United កាលពីខែធ្នូកន្លងទៅនេះក្រោយការបណ្តេញលោក Jose Mourinho ដែលពេលនោះ Manchester United មានទម្រង់លេងធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ការចូលដឹកនាំ Solskjaer ពេលនេះ ក្រុមបិសាចក្រហមកំពុងស្ថិតនៅលើកៅអីលេខ ៤ ក្នុងក្របខណ្ឌ English Premier League៕

ប្រភព៖ GOAL
កែសម្រួល៖ សំរិទ្ធ

Share This Post: