កីឡា

លោក Jose Mourinho៖ Neymar គួរតែឈ្នះពានរង្វាន់ជាមួយនឹងប្រេស៊ីលជាមុន ប្រសិនបើចង់ឈានដល់កម្រិតរបស់ Pele

BY
Khmernote Media
February 16, 2019

អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បានលើកឡើងថា៖ Neymar គួរតែឈ្នះពានរង្វាន់ធំៗជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល ប្រសិនបើចង់ឈានដល់កម្រិតរបស់ស្ដេចបាល់ទាត់ Pele។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar រូបនេះឥលូវកំពុងតែធ្វើព្យុះធ្វើភ្លៀងនៅក្នុងទឹកដីបារាំង ហើយ Neymar ក៏ធ្លាប់ធ្វើឲ្យអេស្ប៉ាញកក្រើកដោយសារតែសមត្ថភាព និងទេពកោសល្យរបស់គេដែរ ដោយហេតុនេះហើយបានបញ្ជាក់ឲ្យពិភពលោកដឹងថា Neymar កំពុងក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោក។ ក្រៅធ្វើព្យុះធ្វើភ្លៀងនៅក្នុងទ្វីបអឺរ៉ុប ខ្សែប្រយុទ្ធ Neymar ក៏បានជួយក្រុមជម្រើសជាតិប្រេស៊ីលជាច្រើននៅក្នុងការប្រកួតពានរង្វាន់ធំៗ ជាពិសេស Neymar ជួយឲ្យប្រេស៊ីលឈ្នះមេដាយមាស Olympic Game ទៀតផង។

នៅក្នុងបទវិភាគមួយលោក Jose Mourinho ដែលជាអតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United បាននិយាយថា៖ Neymar មានទេពកោសល្យដ៏អស្ចារ្យហើយគ្មាននរណាម្នាក់អាចសង្ស័យបានទេ។ គាត់មកដល់អឺរ៉ុបភ្លាម គាត់បានឈ្នះពានរង្វាន់ជាច្រើននៅក្នុងទ្វីបអឺរ៉ុប។ ប៉ុន្តែខ្ញុំគិតថាពួកគេភ្លេចកីឡាករដែលល្អបំផុតនៅលើពិភពលោកនៅចំណុចមួយចំនួនដូចជា Ronaldo និង Rivaldo ដោយគ្រាន់តែលើកឡើងពីពីរនាក់ហើយខ្ញុំអាចចាំបានច្រើនទៀត។ ពួកគេបានមកដល់ទ្វីបអឺរ៉ុបដោយបង្ហាញឲ្យពិភពលោកដឹងពីសមត្ថភាពរបស់គេ ជាពិសេសជោគជ័យដ៏ធំនៅក្នុងក្រុមជម្រើសជាតិរបស់ពួកគេ។ ហើយពេលនេះ Neymar កំពុងប្រកួតប្រជែងដើម្បីក្លាយជាវីរៈបុរសនៅអឺរ៉ុប ប៉ុន្ដែគាត់មិនទាន់ឈានដល់កម្រិតមួយរបស់ Pele ទេប្រសិនបើ Neymar មិនទាន់ឈ្នះពានរង្វាន់ធំៗជាមួយនឹងប្រេស៊ីល៕ 

បុត្រ

ប្រភព៖ Goal

Share This Post: