អន្តរជាតិ

អ្នកដំណើររាប់រយនាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីរថភ្លើងមួយគ្រឿងបានឆាបឆេះនៅក្នុងផ្លូវរូងក្រោមដី ក្នុងប្រទេសអូទ្រីស

BY
autoadmin
June 8, 2023

អាជ្ញាធរនៃប្រទេសអូទ្រីសបាននិយាយថា អ្នកដំណើរប្រមាណ ២០០នាក់ នៅក្នុងប្រទេសអូទ្រីស ត្រូវបានជម្លៀសចេញកាលពីថ្ងៃពុធ បន្ទាប់ពីរថភ្លើងដែលពួកគេកំពុងជិះបានឆេះនៅក្នុងផ្លូវរូងក្រោមដី។ ប៉ូលិសក្នុងតំបន់បានប្រាប់ AFP ថា អ្នកដំណើរប្រហែល ៤៥ នាក់ បានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុនេះ ដែលទំនងជាបណ្ដាលមកពីការស្រូបផ្សែង។

រថភ្លើងបានចេញដំណើរទៅកាន់ទីក្រុង Hamburg និងទីក្រុង Amsterdam ហើយក៏មានបញ្ហាដាច់ខ្សែភ្លើង ស្របពេលដែលវាកំពុងកាត់ផ្លូវរូងក្រោមដីមួយ នៅជិតទីក្រុង Innsbruck នៅតំបន់ Austrian Alps កាលពីល្ងាចថ្ងៃពុធ នេះបើតាមអ្នកនាំពាក្យរបស់ប្រតិបត្តិករផ្លូវដែកអូទ្រីស OeBB បានប្រាប់ AFP ។ អ្នកនាំពាក្យបាននិយាយថា រថភ្លើងដែលដឹកអ្នកដំណើរមួយនោះ ក៏កំពុងដឹកជញ្ជូនរថយន្តផងដែរ ហើយរថយន្តខ្លះក៏បានឆាបឆេះឆ្លងចេញពីខ្សែភ្លើងដែលដាច់នោះ រថភ្លើងរបស់ក្រុមហ៊ុន OeBB បានចាកចេញពីទីក្រុង Vienna នៅល្ងាចថ្ងៃពុធ ហើយគ្រោងនឹងមកដល់ទីក្រុង Amsterdam នៅព្រឹកថ្ងៃព្រហស្បតិ៍៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: