អន្តរជាតិ

តុលាការសហព័ន្ធរបស់អាមេរិក បានដាក់ការចោទប្រកាន់លោក ដូណាល់ ត្រាំ លើបទឧក្រិដ្ឋ​ចំនួន ៣៧ករណី

BY
autoadmin
June 10, 2023

តុលាការសហព័ន្ធអាមេរិកក្នុងរដ្ឋផ្លរីដា បានដាក់ការចោទប្រកាន់ជាសាធារណៈប្រឆាំងនឹងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ពីលាក់ទុកឯកសារចាត់ថ្នាក់ បន្ទាប់ពីលោកបានចាកចេញពីតំណែង។ ឯកសារ​តុលាការ​កាល​ពី​ថ្ងៃ​សុក្រ​ បាន​រៀបរាប់​លម្អិត​អំពី​បទឧក្រិដ្ឋ​ចំនួន ៣៧ ករណី ប្រឆាំង​នឹង​លោក ដូណាល់ ត្រាំ។ ទាំងនោះរួមមាន៖ «ការរក្សាទុកព័ត៌មានការពារជាតិដោយចេតនា» ដែលសំដៅទៅលើការរក្សាទុកឯកសារ ដែលបានចាត់ថ្នាក់ដោយគ្មានការអនុញ្ញាតរបស់គាត់។ តុលាការបាន​និយាយ​ថា ឯកសារ​ទាំង​នោះ​រួម​មាន​ព័ត៌មាន​អំពី​សមត្ថភាព​យោធា ឬ​នុយក្លេអ៊ែរ​របស់​បរទេស និង​សហរដ្ឋ​អាមេរិក។

អតីតប្រធានាធិបតីក៏ប្រឈមនឹងការចោទប្រកាន់ពីបទសមគំនិតដើម្បីរារាំងយុត្តិធម៌ សម្រាប់ការផ្លាស់ទីឯកសារដែលបានចាត់ថ្នាក់ ដើម្បីលាក់ឯកសារនោះពីអ្នកស៊ើបអង្កេត។ FBI បានរឹបអូសវាពីចេញពីវីឡា Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋ Florida កាលពីខែសីហាឆ្នាំមុន។ លោក ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងក្នុងសម័យបច្ចប្បន្ន ដែលប្រឈមមុខនឹងការចោទប្រកាន់ពីសហព័ន្ធ។ ទីប្រឹក្សាពិសេសក្នុងសំណុំរឿងលោក Jack Smith បាននិយាយថា ការបំពានច្បាប់ ដែលរក្សាទុកព័ត៌មានការពារជាតិ ធ្វើឱ្យសហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យ។ លោក ត្រាំ បានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ពីបទពុករលួយ ហើយបានអះអាងថា លោកគ្មានកំហុសទេ ខណៈលោក​គ្រោង​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍ក្រោយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: