រថយន្ត

TESLA ណែនាំប្រព័ន្ធ DOG MODE ថ្មី ដើម្បីរក្សាភាពត្រជាក់នៅក្នុងរថយន្តដល់សត្វចិញ្ចឹមរបស់អ្នក

BY
autoadmin
February 16, 2019

ជាមួយនឹងការ update ចុងក្រោយបំផុត ក្រុមហ៊ុន Tesla បានបង្ហាញពីលក្ខណៈពិសេសដែលមានប្រយោជន៍ពីរប្រភេទសម្រាប់ ឆ្នាំ២០១៩ នេះ។ ទី១ គឺ Dog Mode ដែលលក្ខណៈពិសេសរបស់វាគឺ រក្សាសីតុណ្ហភាពនៅក្នុងរថយន្តឱ្យសមស្របសម្រាប់សត្វចិញ្ចឹមរបស់អ្នក នៅពេលដែលអ្នកមានការរវល់ចូលផ្សារ ឬចេញក្រៅធ្វើអ្វីមួយ ដែលតម្រូវឱ្យអ្នកទុកសត្វជាទីស្រឡាញ់នៅក្នុងរថយន្ត។ បច្ចេកវិទ្យានេះផងដែរ នឹងបង្ហាញសារទៅលើអេក្រង់ថា ម្ចាស់របស់វានឹងត្រឡប់មកវិញឆាប់ៗ អ្នកឆ្លងកាត់ណាម្នាក់ដែលបានឃើញពួកវាក្នុងឡានគឺមិនបាច់បារម្ភនោះទេ។

ទី២ គឺ Sentry Mode ដែលប្រព័ន្ធនេះអាចថតយកសកម្មភាពអ្នកនៅខាងក្រៅជិតនឹងរថយន្ត។ វាមានសមត្ថភាពថតយកនរណាម្នាក់ដែលលួចមើលទៅក្នុងរថយន្ត ហើយដើម្បីជាសុវត្ថិភាពវានឹងផ្ញើសារនេះទៅលើអេក្រង់ធំដែលស្ថិតនៅកណ្ដាលផ្នែកខាងមុខរថយន្ត។ ជាពិសេសនៅពេលនរណាម្នាក់លួចចូលក្នុងរថយន្ត វានឹងបន្លឺសំឡេងស៊ីរ៉ែនឡើងមួយទំហឹងតែម្តង។ យ៉ាងណាមិញចំណុច ទី២ នេះដូចជាមិនសូវគួរឱ្យចាប់អារម្មណ៍ដូចចំណុច ទី១ ឡើយ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តដាក់សត្វចិញ្ចឹមតាមខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ autoweek

Share This Post: