អន្តរជាតិ

លោក ដូណាល់ ត្រាំ បានបដិសេធនៅចំពោះមុខសវនាការ លើការចោទប្រកាន់ទាំង ៣៧ ករណីរបស់សហព័ន្ធ

BY
autoadmin
June 14, 2023

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលខ្លួនបកស្រាយ និងបដិសេធចំពោះការចោទប្រកាន់របស់សហព័ន្ធទាក់ទងនឹងករណីគ្រប់គ្រងឯកសារជាតិ នៅក្នុងអំឡុងសវនាការកាលពីថ្ងៃអង្គារ។ គួឱ្យដឹងដែរថាលោក ត្រាំ បាន​ក្លាយ​ជា​​ប្រធានាធិបតី​អាមេរិកដំបូងគេ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋពីតុលាការសហព័ន្ធ។

នេះ​មិន​មែន​ជា​លើក​ទី​មួយទេ ដែល​លោក ដូណាល់ ត្រាំ បានបដិសេធចំពោះការចោទប្រកាន់នានានៅឆ្នាំនេះ។ កាលពីប៉ុន្មានរយៈមុន លោកក៏ប្រឈមមុខនឹងតុលាការក្រុងញូវយ៉ក ពាក់ព័ន្ធនឹងករណីទូទាត់ប្រាក់ទៅឱ្យតារាសិចម្នាក់។ លោក ត្រាំ តែងបាននិយាយម្តងហើយម្តងទៀតអំពីភាពស្អាតស្អំរបស់គាត់ ហើយបានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ថាបានកំណត់គោលដៅលើគាត់៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: