អន្តរជាតិ

កោះបាលីបានប្រកាសហាមប្រាម រាល់សកម្មភាពទេសចរណ៍ទាំងអស់នៅលើភ្នំពិសិដ្ឋរបស់ខ្លួន

BY
autoadmin
June 14, 2023

អភិបាលកោះបាលីបានប្រកាសហាមប្រាមសកម្មភាពទេសចរណ៍នៅលើភ្នំ ដែលមានប្រសិទ្ធិភាពភ្លាមៗ បន្ទាប់ពីមានការកើនឡើងសកម្មភាពមិនសមរម្យពីសំណាក់អ្នកទេសចរ នៅលើកំពូលភ្នំពិសិដ្ឋរបស់ខ្លួន។ កោះនេះបានប្រកាសហាមប្រាមលើរាល់សកម្មភាពដូចជា៖ ការឡើងភ្នំគ្រប់រូបភាព សម្រាប់ភ្នំទាំង ២២ របស់កោះបាលី រួមទាំងភ្នំ Batur និងភ្នំ Agung ផងដែរ។ ពោលគឺរាល់សកម្មភាពពេញនិយមទាំងអស់ គឺមិនត្រូវបានអនុញ្ញាតទាំងភ្ញៀវទេសចរបរទេស និងក្នុងស្រុកទៀតទេ។

CNN បានរាយការណ៍ថា ការហាមឃាត់នេះធ្វើឡើងបន្ទាប់ពីរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានក្រុមជនបរទេសមួយចំនួនត្រូវបាននិរទេស និងហាមមិនឱ្យត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីដោយអាជ្ញាធរ។

អភិបាលលោក Wayne Coster ៖«​បម្រាម​នេះ​មាន​ជា​ធរមាន​ជា​រៀង​រហូត ហើយ​មិន​ត្រឹម​តែ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង​អ្នក​ស្រុក… (លើកលែង​តែ​) ពិធី​សាសនា ឬ​ការ​ដោះស្រាយ​គ្រោះ​ធម្មជាតិ»។ កោះបាលី ដែលត្រូវបានគេស្គាល់ថាជា «កោះព្រះ» គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត លើការស្ទង់មតិការធ្វើដំណើរទូទាំងពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរបរទេសត្រូវបានគេរកឃើញថា មានអាកប្បកិរិយាមិនសមរម្យ និងផ្គើនអ្នកស្រុកនៅទីនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: