ខ្មែរណូត

ស្វែងរក

  • កីឡា

    អធិរាជ ស Real Madrid ចាញ់ក្រុមបាតតារាងក្រៅទឹកដី Girona ក្នុងលទ្ធផល ២ទល់នឹង១ ខណៈដែល Ramos ទទួលបានកាតក្រហមលើកទី១៩ ដែលគ្មានកីឡាករណាធ្លាប់មាននៅក្នុងប្រវត្តិ La Liga

    BY Khmernote Media February 18, 2019
    អធិរាជ ស Real Madrid ចាញ់ក្រុមបាតតារាងក្រៅទឹកដី Girona ក្នុងលទ្ធផល ២ទល់នឹង១ ខណៈដែល Ramos ទទួលបានកាតក្រហមលើកទី១៩ ដែលគ្មានកីឡាករណាធ្លាប់មាននៅក្នុងប្រវត្តិ La Liga

    កាលពីយប់មិញនេះ យើងឃើញមានការប្រកួតជាច្រើនគួរនៅក្នុងក្របខ័ណ្ឌបាល់ទាត់នៅតាមបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ជាពិសេសយើងមានការចាប់អារម្មណ៍ក្រុមបាល់ទាត់ Real Mardrid នៅក្នុងក្របខ័ណ្ឌ La Liga ប្រទេសអេស្ប៉ាញ បានចាញ់ក្រុមបាតតារាង Girona ក្នុងលទ្ធផល ២ទល់នឹង១។ នេះគឺជារឿងមួយដែលគួរអោយភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់។

    ជាមួយគ្នានេះដែរនៅក្នុងតង់ទីមួយក្រុមអធិរាជស Real Madrid បាននាំមុខក្រុមម្ចាស់ផ្ទះ ១ទល់នឹង០ ដោយរកបានដោយខ្សែបំរើការពារ Casemiro បន្ទាប់ពីតែតបាល់បញ្ចូលទីបានយ៉ាងល្អ ក្រោយការលើកបាល់ពីខ្សែបំរើប្រយុទ្ធ Toni Kroos ។ បន្ទាប់មក កីឡាករ Cristhian Stuani បានសុតបាល់ពិន័យ ១១ ម៉ែត្រតាមស្មើរវិញនៅដើមតង់ទី២ ខណៈដែល​ខ្សែការពារ Sergio Ramos បានយកដៃទៅប៉ះបាល់នៅក្នុងតំបន់គ្រោះថា្នក់។ បន្ថែមពីនេះទៅទៀត កីឡាករ Portu Netted បានតែតបាល់បន្ថែម១គ្រាប់ទៀតអោយក្រុម Girona បន្ទាប់ពីកីឡាករ Anthony Lozano ទាត់មិនចូល មុនពេលដែល Ramos ទទួលបានកាតក្រហម។

    គួរបញ្ជាក់ដែរថា នៅនាទីទី ៩០កីឡាករ Ramos ទទួលបានកាតលឿង២ដងស្មើនឹងកាតក្រហម ដែលលើកទីពីរទទួលបានមួយទៀត នៅពេលដែលលើកជើងផុតក្បាលកីឡាកររបស់ក្រុម Girona។ ហើយនេះគឺជាកាតក្រហមទី ១៩របស់កីឡាករ Sergio Ramos នៃអាជីពបាល់ទាត់ក្នុងក្របខ័ណ្ឌ Laliga ដែលច្រើនជាងកីឡាករណាទាំងអស់នៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអេស្ប៉ាញ៕

    Share This Post: