យ៉ាងហោចណាស់មនុស្ស ៨០ នាក់បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅប្រទេសកូរ៉េខាងត្បូង
- BY
- autoadmin
- June 16, 2023
ប៉ូលីសបាននិយាយថា មនុស្សជាង ៨០នាក់ បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ បន្ទាប់ពីរថយន្តចំនួន ៧គ្រឿង រួមទាំងឡានក្រុងចំនួន ៣ ដែលដឹកសិស្សសាលាមធ្យមសិក្សា បានបុកបន្ដកន្ទុយគ្នានៅលើផ្លូវក្នុងស្រុកមួយ ក្នុងខេត្ត Gangwon ភាគឦសាននៅថ្ងៃសុក្រនេះផ្ទាល់ កាលពីម៉ោង ១និង២៦នាទីរសៀល (ម៉ោងក្នុងស្រុក)។ ហេតុការណ៍បានកើតឡើងនៅលើផ្លូវជាតិលេ៤៤ ក្នុងទីក្រុង Hongcheon ប្រហែល ១០០ គីឡូម៉ែត្រភាគខាងកើតទីក្រុងសេអ៊ូល។

ប៉ូលិស និងមន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា គ្រោះថ្នាក់នេះបានបណ្តាលឱ្យមនុស្ស ៣នាក់រងរបួសធ្ងន់ និង ៧៩ នាក់ផ្សេងទៀតរងរបួសស្រាល។ ឡានក្រុងទាំង ៣ ត្រូវបានគេរាយការណ៍ថា បានដឹកសិស្ស និងគ្រូបង្រៀនមកពីសាលាមធ្យមមួយក្នុងទីក្រុងសេអ៊ូល ដែលកំពុងធ្វើដំណើរទៅដើរលេង ដែលនាំឱ្យមនុស្ស ៧៩ នាក់ នៅលើឡានក្រុងទាំងនោះរងរបួស។ អ្នកពន្លត់អគ្គីភ័យប្រហែល ៣០ នាក់ កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ ខណៈដែលប៉ូលីសកំពុងស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ យ៉ុងហាប់
- Share This Post:






