ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សជិត ១០០ នាក់បានបាត់បង់ជីវិត ដោយសាររលកកម្ដៅនៅក្នុងរដ្ឋចំនួន ២ របស់ប្រទេសឥណ្ឌា

    BY autoadmin June 19, 2023
    មនុស្សជិត ១០០ នាក់បានបាត់បង់ជីវិត ដោយសាររលកកម្ដៅនៅក្នុងរដ្ឋចំនួន ២ របស់ប្រទេសឥណ្ឌា

    ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៩៦ នាក់បានស្លាប់ នៅក្នុងរដ្ឋចំនួន ២ របស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតំបន់ជាច្រើនរបស់ប្រទេស បានប្រឈមនឹងរលកកម្ដៅដ៏ក្តៅគគុកមួយ។ ការស្លាប់នេះបានកើតឡើងនៅភាគខាងជើងរដ្ឋ Uttar Pradesh និងភាគខាងកើតរដ្ឋ Bihar ខណៈអាជ្ញាធរបានព្រមានអ្នកស្រុក និងអ្នកផ្សេងទៀតដែលមានជំងឺផ្សេងៗជាប់ខ្លួន ឱ្យស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃ។

    អ្នកស្លាប់សរុបចំនួន ៥៤នាក់ ត្រូវបានរាយការណ៍ពីក្នុងស្រុក Ballia ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Lucknow រដ្ឋធានីរបស់រដ្ឋ Uttar Pradesh។ អាជ្ញាធរបានរកឃើញថា អ្នកស្លាប់ភាគច្រើនមានអាយុលើសពី ៦០ ឆ្នាំ និងមានជំងឺប្រចាំកាយ ដែលអាចនឹងកាន់តែធ្ងន់ធ្ងរដោយសារកម្ដៅខ្លាំង។

    នៅភាគខាងកើតរដ្ឋ Bihar កម្ដៅដ៏ក្តៅគគុកបានលេបត្របាក់រដ្ឋភាគច្រើន ដែលនាំឱ្យមនុស្សស្លាប់ចំនួន ៤២ នាក់ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ ៣៥នាក់ ក្នុងចំណោមពួកគេ បានរកឃើញនៅមន្ទីរពេទ្យចំនួន ២ ក្នុងក្រុង Patna ដែលនៅទីនោះមានអ្នកជំងឺជាង ២០០នាក់ កំពុងជួបបញ្ហាជំងឺរាគរូស និងក្អួត។ Patna បានកត់ត្រាសីតុណ្ហភាពអតិបរមា ៤៤.៧ អង្សាកាលពីថ្ងៃសៅរ៍៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: