ពូទីន បាននិយាយថា រុស្ស៊ីបញ្ជូនគ្រាប់បែកនុយក្លេអ៊ែរទៅបេឡារុស្ស ដើម្បីជាសារព្រមានដល់លោកខាងលិច
- BY
- autoadmin
- June 17, 2023
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាន់តែខិតទៅជិតដៃគូដែលអាចទុកចិត្តរបស់គាត់ ចាប់តាំងពីការចាប់ផ្តើមការឈ្លានពានអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ លោកបាននិយាយថា ប្រទេសរបស់លោកបានធ្វើការដឹកជញ្ជូនអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក គឺប្រទេសបេឡារុស្ស ហើយអាវុធនៅសល់នឹងត្រូវដឹកជញ្ជូននៅចុងឆ្នាំនេះ។

លោក ពូទីន នៅក្នុងវេទិកាសេដ្ឋកិច្ចនៅ St. Petersburg បាននិយាយថា៖«នេះគ្រាន់តែជារបស់ដែលធ្វើឱ្យគេញញើត ដូច្នេះអ្នកគ្រប់គ្នាដែលកំពុងគិតចង់ប្រឆាំងលើយើង នឹងមិនភ្លេចអំពីផលវិបាករបស់វា»។ រំលឹកដែរថាលោក ពូទីន បានប្រកាសពីផែនការផ្ទេរឃ្លាំងអាវុធមួយចំនួនទៅកាន់ប្រទេសបេឡារុស្ស តាំងតែពីខែមីនា។ លោកបានបន្ថែមថា កងកម្លាំងរបស់លោកអាចបំផ្លាញបានយ៉ាងងាយស្រួលរាល់អគារ ដែលឈរជើងនៅក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែន ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេបានជ្រើសរើសមិនវាយប្រហារ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






