អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីព្រឹកមិញនេះ

BY
autoadmin
June 19, 2023

នាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ ក្នុងជម្រៅ ១០ គីឡូម៉ែត្រ បានកើតឡើងនៅម៉ោង ៨ និង ៤០ នាទីព្រឹក ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍

គ្រោះរញ្ជួយដីនោះ ស្ថិតក្នុងចម្ងាយប្រហែល ២៨៩ គីឡូម៉ែត្រ ពីភាគនិរតីនៃស្រុក Phop Phra របស់ខេត្ត Tak ប្រទេសថៃ។ ពលរដ្ឋនៅប្រទេសថៃក៏អាចទទួល​អារម្មណ៍​ដឹងពីការរញ្ជួយ នៅ​ខេត្ត Nonthaburi និង បាងកក ជាពិសេស​ដោយ​មនុស្ស​ដែលនៅ​លើអគារ​ខ្ពស់ៗ។ យ៉ាងណាក៏ដោយ គ្មាន​របាយការណ៍​អំពី​ការ​ខូច​ខាត​ ឬ​មនុស្ស​ស្លាប់​ទេ​៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: