អន្តរជាតិ

ម្នាក់បាត់បង់ជីវិត និង ៥ នាក់បានរងរបួស បន្ទាប់ពីបំពង់ពន្លត់អគ្គីភ័យមួយបានផ្ទុះឡើងនៅប្រទេសថៃ

BY
autoadmin
June 23, 2023

សិស្សម្នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីបំពង់ពន្លត់អគ្គីភ័យមួយបានផ្ទុះឡើងក្នុង អំឡុងពេលសមយុទ្ធពន្លត់អគ្គីភ័យនៅសាលា Rajavinit Mathayom ក្នុងសង្កាត់ Dusit ទីក្រុងបាងកក កាលពីព្រឹកថ្ងៃសុក្រ។ សិស្ស​ទាំង ​៥​នាក់​ដែល​រង​របួស​ក្នុង​ការ​បំផ្ទុះ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Vajira និង Klang ដើម្បី​ព្យាបាល​។ ឥឡូវនេះ មន្ត្រី​ក្រសួង​អប់រំ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ។

លេខាធិការអចិន្ត្រៃយ៍ក្រសួងលោក Atthaphon Sangkhawasee បាននិយាយថា មន្ត្រីមកពីក្រសួងរបស់លោកត្រូវបានបញ្ជូនទៅកាន់សាលា ដើម្បីកំណត់ពីមូលហេតុនៃការផ្ទុះ។ លោក​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​សាច់​ញាតិ​នៃ​អ្នក​ស្លាប់ និង​ជន​រង​គ្រោះ ដោយ​បន្ថែម​ថា ក្រសួង​នឹង​ជួយ និង​ផ្តល់​សំណង​ដល់​ជន​រង​គ្រោះ។ លោក​បន្ថែម​ថា ការិយាល័យ​អប់រំ​ខេត្ត​ទូទាំង​ប្រទេស ​ត្រូវ​បាន​ណែនាំ​ឱ្យ​ធានា​សុវត្ថិភាព​សិស្ស។

លោក Weerachai Phutthawong សាស្ត្រាចារ្យនៅមហាវិទ្យាល័យសិល្បៈសេរី និងវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Kasetsart បាននិយាយថា បំពង់ពន្លត់អគ្គីភ័យប្រហែលជាផ្ទុះដោយសារតែវាចាស់ ហើយខូច។ លោក​បាន​បន្ត​ថា ឧបករណ៍​ពន្លត់​អគ្គិភ័យ​ អាច​ទប់​សម្ពាធ​បាន​ប្រហែល ១២៦ គីឡូ​ក្រាម ហើយ​សម្ពាធ​ខ្ពស់​អាច​បំផ្លាញ​វា និង​បណ្តាល​ឱ្យ​ផ្ទុះបាន។ លោក Weerachai បាននិយាយថា ការបំពេញបំពង់ពន្លត់អគ្គីភ័យចាស់ ឬការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ក៏អាចធ្វើឱ្យមានគ្រោះថ្នាក់ផងដែរ។ ភ្នាក់ងារពាក់ព័ន្ធគួរតែពិនិត្យមើលការផ្ទុះ ហើយត្រូវប្រាកដថា ឧបករណ៍ពន្លត់អគ្គីភ័យ និងឧបករណ៍ពាក់ព័ន្ធទាំងអស់គោរពតាមស្តង់ដារសុវត្ថិភាព៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand

Share This Post: