ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសជនជាតិថៃម្នាក់ប្រកាសផ្ដល់រង្វាន់ជិត ៣,០០០ ដុល្លារ ដល់អ្នកដែលអាចចាប់ជនល្មើសធ្វើឃាតឆ្កែរបស់គាត់បាន

    BY autoadmin June 20, 2023
    បុរសជនជាតិថៃម្នាក់ប្រកាសផ្ដល់រង្វាន់ជិត ៣,០០០ ដុល្លារ ដល់អ្នកដែលអាចចាប់ជនល្មើសធ្វើឃាតឆ្កែរបស់គាត់បាន

    ម្ចាស់ឆ្កែនៅក្នុងប្រទេសថៃម្នាក់ បានប្រកាសនឹងផ្ដល់ប្រាក់រង្វាន់ចំនួន ១០០,០០០ បាត ឬប្រមាណ ២ ៩០០ ដុល្លារអាមេរិក សម្រាប់នរណាម្នាក់ដែលអាចចាប់ជនល្មើសនៅពីក្រោយការបាញ់សម្លាប់ឆ្កែរបស់គាត់ នៅឯគេហដ្ឋានរបស់គាត់ក្នុងតំបន់ Ban Phueng Tok ឃុំ Non Phung ស្រុក Warin Chamrap ខេត្ត Ubon Ratchathani។ នៅកំឡុងពេលកើតហេតុ ឆ្កែរបស់គាត់កំពុងដេកលក់ ហើយផ្ទះរបស់គាត់ក៏មានរបងព័ទ្ធជុំរិញផងដែរ ខណៈដែលជនល្មើសបានកំណត់គោលដៅដោយបាញ់ឡាស៊ែរ (laser beam)។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ហើយគិតមកទល់ពេលនេះ ជនល្មើសនៅតែមិនអាចចាប់បាន។

    រូបសេចក្ដីប្រកាស

    ម្ចាស់ឆ្កែមានឈ្មោះថា Pichit Chanakul មានអាយុ ៧០ឆ្នាំ និងជាមន្ត្រីរដ្ឋាភិបាលចូលនិវត្តន៍ម្នាក់។ នៅមុនថ្ងៃកើតហេតុប៉ុន្មានសប្ដាហ៍ សាក្សីខ្លះបានឃើញ ឡាស៊ែរបាញ់ចូលទៅក្នុងសួនច្បាររបស់គាត់។ ឆ្កែរបស់គាត់មានស្នាមរបួសពីក្រោយតែមួយកន្លែងប៉ុណ្ណោះ ដែលអាចបញ្ជាក់បានថា ជនល្មើសទំនងជាឃាតករ ឬអ្នកបាញ់កាំភ្លើងអាជីព។ ម្ចាស់ឆ្កែបានរៀបរាប់ថា ឆ្កែរបស់គាត់មិនស៊ីចំណីផ្ដេសផ្ដាសទេ លុះត្រាតែគាត់ជាអ្នកឱ្យចំណីវាស៊ី។ ឆ្កែរបស់គាត់មិនចេះដេញខាំគេទេ ហើយរួសរាយដាក់អ្នកជិតខាងខ្លាំងណាស់។ ដោយសារតែមិនទាន់មានដំណឹង ឬឈានដល់ការចាប់ខ្លួនជនល្មើស ទើបលោក Pichit Chanakul សម្រេចនឹងផ្ដល់រង្វាន់ ១០០,០០០ បាត ដល់អ្នកដែលអាចចាប់ជនល្មើសបាន៕

    រូបតំណាង

    អត្ថបទ៖ លីដា
    ប្រភព៖ The Thaiger

    Share This Post: