កងទ័ពជើងទឹកអាមេរិកបានរកឃើញសញ្ញានៃការផ្ទុះភ្លាមៗ ក្រោយប្រព័ន្ធទំនាក់ទំនងរបស់នាវាមុជទឹក Titan បានដាច់
- BY
- autoadmin
- June 23, 2023
កាសែត Wall Street Journal បានរាយការណ៍ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានទំនងជាបានចាប់សញ្ញានៃការផ្ទុះភ្លាមៗ បន្ទាប់ពីនាវាមុជទឹក Titan បានបាត់ខ្លួនក្នុងមហាសមុទ្រអាត្លង់ទិក អំឡុងពេលធ្វើដំណើរទៅកាន់ការបាក់កប៉ាល់ទីតានិច។ មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកអាមេរិកម្នាក់ ដែលមិនបញ្ចេញឈ្មោះបាននិយាយថា ការផ្ទុះត្រូវបានកត់ត្រាភ្លាមៗបន្ទាប់ពី Titan បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយប្រព័ន្ធត្រួតពិនិត្យសូរស័ព្ទសម្ងាត់ដែលត្រូវបានរចនាឡើងដើម្បីស្វែងរកនាវាមុជទឹក។

មន្ត្រីរូបនោះបានប្រាប់សារព័ត៌មានថា៖«កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានធ្វើការវិភាគលើទិន្នន័យសូរស័ព្ទ និងបានរកឃើញភាពមិនប្រក្រតីដែលស្របជាមួយនឹងការផ្ទុះ ឬការផ្ទុះនៅជុំវិញកន្លែងដែលនាវាមុជទឹក Titan កំពុងដំណើរការ នៅពេលដែលប្រព័ន្ធទំនាក់ទំនងបានដាច់»។
កាលពីថ្ងៃព្រហស្បតិ៍ ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថា ខ្លួនបានរកឃើញបំណែករបស់នាវាមុជទឹកនៅជិតខ្មោចកប៉ាល់ទីតានិច ដែលស្ថិតនៅជម្រៅ ៣៨០០ ម៉ែត្រនៅក្រោមសមុទ្រ។ ការប្រកាសនេះ បានបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ខណៈក្រុមមន្ត្រីបានឱ្យដឹងថា ការវិភាគបង្ហាញថា កម្ទេចកំទីដែលបានរកឃើញនៅបាតសមុទ្រគឺស៊ីគ្នា ទៅនឹងការផ្ទុះរបស់ Titan។ យោងតាមក្រុមហ៊ុន OceanGate Expeditions ដែលដំណើរការនាវាមុជទឹកនេះ បានប្រកាសថា អ្នកដំណើរទាំង ៥នាក់ ត្រូវបានគេសន្មត់ថាបានស្លាប់៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






