ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនបានប្រកាសពីករណីមរណភាពដំបូងរបស់ពិភពលោក ពាក់ព័ន្ធនឹង Oz virus ដែលជាមេរោគមាននៅលើចៃឆ្កែ

    BY autoadmin June 24, 2023
    ជប៉ុនបានប្រកាសពីករណីមរណភាពដំបូងរបស់ពិភពលោក ពាក់ព័ន្ធនឹង Oz virus ដែលជាមេរោគមាននៅលើចៃឆ្កែ

    ក្រសួងសុខាភិបាលជប៉ុន កាលពីថ្ងៃសុក្របានរាយការណ៍ថា ស្ត្រីវ័យ ៧០ឆ្នាំម្នាក់ រស់នៅក្នុងខេត្ត Ibaraki បានទទួលមរណភាព ដោយសាររលាកសាច់ដុំបេះដូង (myocarditis) បន្ទាប់ពីបានឆ្លងមេរោគ Oz។ ស្រីចំណាស់រូបនោះបានស្លាប់តាំងតែពីឆ្នាំមុន ហើយក្រសួងសុខាភិបាល ទើបបានប្រកាសពីការរកឃើញនេះ។ មេរោគ Oz ត្រូវបានគេជឿថា កើតចេញពីចៃឆ្កែ ហើយវាអាចឆ្លងទាំងនៅលើសត្វព្រៃ និងមនុស្ស។

    យោងតាមក្រសួងសុខាភិបាល ស្ត្រីដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសរូបនោះ បានទៅពិនិត្យសុខភាពនៅស្ថាប័នវេជ្ជសាស្ត្រកាលពីរដូវក្តៅឆ្នាំមុន ជាមួយនឹងរោគសញ្ញារួមមានគ្រុនក្តៅ អស់កម្លាំង និងឈឺសន្លាក់ បន្ទាប់ពីចៃឆ្កែបានខាំភ្លៅរបស់គាត់។ គាត់​ត្រូវ​បាន​គេ​សង្ស័យ​ថា​ មាន​ជំងឺ​រលាក​សួត pneumonia ហើយវេជ្ជបណ្ឌិតបាន​ចេញវេជ្ជបញ្ជា​ថ្នាំ​អង់ទីប៊ីយោទិចឱ្យគាត់ផងដេរ ប៉ុន្តែ​រោគ​សញ្ញា​របស់​គាត់​កាន់តែ​អាក្រក់ទៅៗ ហើយគាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Tsukuba ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Japan Times

    Share This Post: