រថយន្ត

រថយន្ត Rolls-Royce Cullinan តម្លៃថ្លៃកប់ពពកមែន តែលក់ដាច់ខ្លាំងរហូតក្រុមហ៊ុនផលិតលែងទាន់

BY
Khmernote Media
February 20, 2019

Rolls-Royce Cullinan គឺជាប្រភេទរថយន្តទំនើប SUV​ និងមានតម្លៃខ្ពស់មួយក្នុងចំណោមរថយន្តទំនើបៗផ្សេងទៀតក្នុងពិភពលោក។ កន្លងមករថយន្តប្រភេទនេះមិនត្រូវបានក្រុមហ៊ុនផលិតឡើងក្នុងចំនួនច្រើននោះទេ ព្រោះទីផ្សាលក់របស់វាមិនសូវធំទូលាយដូចទីផ្សារលក់រថយន្តធម្មតានោះទេ។ ខុសពីឆ្នាំមុនៗ ពេលនេះក្រុមហ៊ុន Rolls-Royce បានបញ្ជាក់អ្នកប្រាប់សារព័ត៌មានថា ក្រុមហ៊ុនរបស់ខ្លួនទទួលបានការបញ្ជាទិញលើសការំពឹងទុក ដោយក្រុមហ៊ុនមិនអាចផលិតរថយន្តឲ្យបានទាន់តាមតម្រូវការរបស់អតិថិជននោះទេ។

ដើម្បីឆ្លើយតបនឹងទៅការកើនឡើងតម្រូវការនេះក្រុមហ៊ុនបានសម្រេចបន្ថែមបុគ្គលិកផ្នែកមេកានិចចំនួន ២០០ នាក់ទៀត ចូលទៅក្នុងក្រុមហ៊ុន ដើម្បីឲ្យការផលិតកើនឡើងតាមតម្រូវការផងដែរ។ សូមបញ្ជាក់ថា Rolls-Royce Cullinan ជាប្រភេទរថយន្ត SUV មានកម្លាំងម៉ាស៊ីន 6.75 លីត្រ ប្រភេទ twin-turbocharged មានស៊ីឡាំងចំនួន១២ (V12) ប្រភេទសាំង ដែលមានប្រអប់លេខ៨វគ្គ អូតូម៉ាទិច ហើយវាមានតម្លៃចាប់ពី $325,000 ឡើងទៅ (តម្លៃក្នុងទីផ្សាអាមេរិក) ហើយតម្លៃនេះអាចកើនឡើងទៅតាមពន្ធនាំចូលនៃប្រទេសផ្សេងៗ៕

អត្ថបទ៖ ភក្តី

ប្រភព៖ carscoops

Share This Post: