លោក Arsene Wenger បានជួបជាមួយនឹងប្រធានក្លឹប PSG ស្ងាត់ៗនៅក្នុងប្រទេសកាតា
- February 20, 2019
ប្រធានក្លឹបអ្នកមានបារាំង Paris Saint-Germain លោក Nasser Al-Khelaifi បានជួបជាមួយលោក Arsene Wenger ដែលជាអតីតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal នៅក្នុងទីក្រុងដូហាកាលពីសប្តាហ៍មុន នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន L’Equipe។
អតីតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះនៅតែមានទំនាក់ទំនងជាមួយនឹងក្លឹប PSG ដដែរដោយប្រធានក្លឹប PSG លោក Nasser Al-Khelaifi ចង់តែងតាំងលោក Arsene Wenger ធ្វើជានាយកកីឡារបស់ក្លឹបយក្សបារាំងមួយនេះ ខណៈដែលពេលនេះលោក Arsene Wenger កំពុងសម្លឹងមើលការវិលត្រលប់មកកាន់ការដឹកនាំវិញក្រោយពេលចាកចេញពីក្លឹបកាំភ្លើងធំ Arsenal កាលពីបញ្ចប់រដូវកាលមុន។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានជួបជាមួយនឹងប្រធានក្លឹប PSG លោក Al-Khelaifi នៅក្នុងប្រទេសកាតាក្នុងការឲពិភាក្សាអំពីលទ្ធភាពនៃការទទួលយកការងារបន្ដពីលោក Antero Henrique ដែលប្រឈមមុខនឹងការបណ្ដេញចេញក្រោយទទួលរងការរិះគន់យ៉ាងខ្លាំងនាពេលថ្មីៗនេះ។

បុត្រ
ប្រភព់៖ Goal
- Share This Post:






