ខ្មែរណូត

ស្វែងរក

  • កីឡា

    Benzema បិះក្លាយជាខ្សែប្រយុទ្ធរបស់ Barcelona ទៅហើយកាលពីឆ្នាំ 2008 ប៉ុន្ដែដោយសារតែអត្តចរិតមិនសមរម្យ Barcelona បដិសេធមិនទិញពី Lyon វិញ

    BY Khmernote Media February 21, 2019
    Benzema បិះក្លាយជាខ្សែប្រយុទ្ធរបស់ Barcelona ទៅហើយកាលពីឆ្នាំ 2008 ប៉ុន្ដែដោយសារតែអត្តចរិតមិនសមរម្យ Barcelona បដិសេធមិនទិញពី Lyon វិញ

    ក្លឹបអ្នកមានបុណ្យ Barcelona បានច្រានចោលឱកាសចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Karim Benzema ពីក្លឹប Lyon កាលពីឆ្នាំ 2008 បន្ទាប់ពីក្លឹបយក្សរបស់អេស្ប៉ាញមួយនេះមានការព្រួយបារម្ភអំពីឥរិយាបថនិងបុគ្គលិកលក្ខណៈរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ។

    កាលពីខ្សែប្រយុទ្ធ Karim Benzema នៅវ័យក្មេង រូបគេបានបង្កើតខ្លួនឯងជាខ្សែប្រយុទ្ធវ័យក្មេងដ៏អស្ចារ្យម្នាក់ដោយត្រូវបានក្លឹបធំៗចាប់អារម្មណ៍ ហើយពេលនោះ Barcelona ស្ទើរតែចុះហត្ថលេខានាំយក Benzema ពីក្លឹប Lyon មកកាន់ទឹកដី Camp Nou ទៅហើយក្នុងតម្លៃផ្ទេរ 30លានអឺរ៉ូ កាលពីឆ្នាំ 2008 ប៉ុន្ដែដោយសារតែ Barcelona មានការព្រួយបារម្ភអំពីអត្តចរិករបស់ Benzema ទើបបដិសេធមិនព្រមចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះវិញ ហើយចុងក្រោយ Benzema បានផ្ទេរមកកាន់ Real Madrid ជោគជ័យក្នុងឆ្នាំ 2009។

    កាលឆ្នាំ 2008 ខ្សែប្រយុទ្ធ Benzema ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករជម្រើសខ្ពស់ដែលលោក Pep Guardiola ចង់ទិញដើម្បីយកមកបំពេញតំបន់ប្រយុទ្ធដែលកំពុងតែខ្វះខាត ខណៈដែលខ្សែប្រយុទ្ធ Samuel Eto’o កំពុងមានពាក្យចចាមអារាមចង់ចាកចេញពី Barcelona ប៉ុន្ដែដោយសារតែឥរិយាបថនិងបុគ្គលិកលក្ខណៈមិនសមរម្យទើបលោក Pep សម្រេចដកឈ្មោះ Benzema ចេញវិញ។

     

    បុត្រ

    ប្រភព៖ 90min

    Share This Post: