ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃាត់យានយន្តចំនួន០៦គ្រឿងដែលចតផ្តេសផ្តាស់លើចិញ្ចើមផ្លូវថ្មើរជើង និងចតលើការ៉ូឡា

    BY Khmernote Media February 22, 2019
    ឃាត់យានយន្តចំនួន០៦គ្រឿងដែលចតផ្តេសផ្តាស់លើចិញ្ចើមផ្លូវថ្មើរជើង និងចតលើការ៉ូឡា

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីនាទី ដល់ម៉ោង ១០ និង០០នាទី អាជ្ញាធរមានសមត្ថកិច្ចបានបន្តចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលរមណីដ្ឋានវប្បមធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់ រង្វង់មូល វិមានឯករាជ្យ ។

    ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះ រដ្ឋបាលខណ្ឌដូនពេញ បានដាក់ចេញជាគោលការ ហាមឃាត់យានយន្ដគ្រប់ប្រភេទមិនអោយមានការឈប់ចតនៅលើចិញ្ចើមផ្លូវថ្មើរជើង និងការ៉ូឡាទាំងសងខាងមហាវិថីព្រះនរោត្តមនោះទេ ក្នុងគោលបំណងគឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ និង ជាផ្លូវសម្រាប់ជនពិការផងដែរ ។

    ជាលទ្ធផល នៃការចុះធ្វើសណ្តាប់ធ្នាប់ រដ្ឋបាលខណ្ឌបានធ្វើការឃាត់រថយន្តចំនួន ០៣ គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន ០២គ្រឿង និង ម៉ូតូចំនួន០១ គ្រឿង បញ្ចូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍សណ្ដាប់ធ្នាប់រាជធានីភ្នំពេញធ្វើការអប់រំណែនាំតាមនិតិវិធីច្បាប់៕

    រូបភាព៖ រដ្ឋបាល ខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay