តើរថយន្ត Ford Ranger ស៊េរីថ្មី ឆ្នាំ២០២១ នឹងមានរូបរាងបែបនេះឬយ៉ាងណា?
- BY
- autoadmin
- February 22, 2019
រូបភាពប៉ុន្មានសន្លឹកដែលចែករំលែកអនឡាញដោយ Wheels Magazine របស់អូស្រ្តាលី ត្រូវបានគេសង្ស័យថា ជាគំរូរបស់ Ford Ranger ស៊េរីថ្មី ឆ្នាំ២០២១ កំឡុងពេលថតរូបរបស់វានៅក្នុងទីក្រុងមែលប៊ន។ បើនិយាយថា Ranger ស៊េរីថ្មីនេះមានភាពខុសគ្នាជាមួយនឹងស៊េរីបច្ចុប្បន្នក៏វាមិនខុសនោះដែរ ព្រោះផ្នែកខាងមុខរបស់វាគឺដូចនឹងរថយន្តភីកអាប់ Super Duty ហើយចង្កៀងរបស់វាក៏មានរាងជាអក្សរ C ដូច Ford Super Duty ផងដែរ។
ភាពស្រដៀងគ្នារវាងរថយន្តភីកអាប់ Super Duty និង Ford Ranger ដែលត្រូវបានគេសង្ស័យថា ជារថយន្តស៊េរី ឆ្នាំ២០២១ មួយនេះ បានធ្វើឱ្យមានសំណួរចោទឡើងថា តើវាពិតជា Ford Ranger ស៊េរីថ្មី ឬយ៉ាងណា? ពុំមានការសន្និដ្ឋានណាមួយអាចបញ្ជាក់ថា វាពិតជា Ford Ranger ស៊េរីថ្មី ឬយ៉ាងណានោះទេ ប៉ុន្តែរបាយការណ៍មួយក៏បានឱ្យដឹងដែរថា Ford គឺពិតជាកំពុងតែធ្វើការលើផលិតផលថ្មីរបស់ខ្លួនមែន។ ប្រភពដដែលក៏បានលើកឡើងថា Ford Ranger និង Bronco ស៊េរីថ្មីនឹងមានការរចនាស្រដៀងគ្នា៕


អត្ថបទ៖ លីដា
ប្រភព៖ carscoops
- Share This Post:






