អន្តរជាតិ
បើកប្រតិបត្តិការលក្ខណៈទ្រង់ទ្រាយធំ ចុះបង្ក្រាបទីតាំងគ្រឿងញៀនក្នុងមជ្ឈមណ្ឌលកំសាន្តរ៉ក់ ឃាត់ខ្លួនជនសង្ស័យ ជាង២០០នាក់
BY Khmernote Media
February 23, 2019
ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន បេីកប្រតិបត្តិការលក្ខណៈទ្រង់ទ្រាយធំ បានចុះបង្រ្កោបទីតាំងគ្រឿងញៀនមួយដ៏ធំ ក្នុងរាជធានីភ្នំពេញគឺមជ្ឈមណ្ឌលកំសាន្តរ៉ក Rock។
ការចុះបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំ បានធ្វើឡើងកាលពីវេលាម៉ោង០៣:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៩ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួនជាង៣០០នាក់និងដកហូតបានគ្រឿងញៀនជាច្រើនប្រភេទ ចំនួនច្រើនផងដែរ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបញ្ជូនជនសង្ស័យរាប់រយនាក់ និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីនៃច្បាប់៕








ប្រភព៖ វិទ្យុ ABC
ដោយ៖ ណារ៉ែន