ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ សម្រេចដកកងទ័ពមួយចំនួនចេញពីកូរ៉េខាងត្បូង ដែលវាជាផ្នែកមួយក្នុងកិច្ចព្រមព្រៀងក្នុងជំនួបកំពូលទី២

    BY Khmernote Media February 23, 2019
    លោក ដូណាល់ ត្រាំ សម្រេចដកកងទ័ពមួយចំនួនចេញពីកូរ៉េខាងត្បូង ដែលវាជាផ្នែកមួយក្នុងកិច្ចព្រមព្រៀងក្នុងជំនួបកំពូលទី២

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី២២ ខែកុម្ភៈ បានសម្រេចថា នឹងកាត់បន្ថយកងកម្លាំងអាមេរិកពីកូរ៉េខាងត្បូង ដែលវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងជំនួបកំពូលនាពេលខាងមុខរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង។ លោក ត្រាំ បានឱ្យដឹងថា នឹងដកកងកម្លាំងចេញមួយចំនួននៅពេលដែលលោកត្រូវបានគេសួរថា តើលោកនឹងពិចារណាដកកងទ័ព ២៨,៥០០ ចេញពីប្រទេសកូរ៉េខាងត្បូងដែរ ឬអត់។

    ការឆ្លើយតបនឹងសំណួរខាងលើគឺចំពេលដែលលោក ត្រាំ មានជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់ចិននៅឯសេតវិមាន។ លោកបានបញ្ជាក់ថា នឹងមិនបង្ហាញពីអ្វីដែលនឹងត្រូវយកទៅចរចាសម្រាប់កិច្ចប្រជុំកំពូលលើក ទី២ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay