ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនបាច់ទៅដល់ថៃក៏បានដែរ! CPALL គ្រោងនឹងបើកហាង 7-ELEVEN នៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ

    BY Khmernote Media February 23, 2019
    មិនបាច់ទៅដល់ថៃក៏បានដែរ! CPALL គ្រោងនឹងបើកហាង 7-ELEVEN នៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ

    អ្នកដែលចូលចិត្តទៅលេងថៃ មុខជាស្គាល់ច្បាស់នូវហាងម៉ាតដ៏ល្បីដែលមានឈ្មោះថា 7-Eleven មិនខាន ដោយហាងទំនិញមួយនេះមានជាង១ម៉ឺនសាខានៅក្នុងប្រទេសថៃ។ ថ្មីៗនេះតាមប្រភពសារព័ត៌មានប្រទេសថៃបានរៀបរាប់ឲ្យដឹងថា ហាង 7-Eleven មានគម្រោងនឹងពង្រីកសាខារបស់ខ្លួនទៅកាន់ប្រទេសជិតខាងគឺប្រទេសកម្ពុជា និងឡាវ។

    ហាង 7-Eleven ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន CPALL ដែលមានឈ្មោះពេញ​ CP All Public Company Limited បានប្រកាសឲ្យដឹងថា ខ្លួននឹងចំណាយទុនចំនួន ៥សែនលានបាត ដើម្បីបោះជំហានចូលទីផ្សារប្រទេសកម្ពុជា និងឡាវ ក្នុងគោលបំណងពង្រីកអាជីវកម្មព្រមទាំងបង្កើនប្រាក់ចំណូល។ នេះពិតជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្ត ដែលនិយមចូលចិត្តទិញទំនិញនៅហាងមួយនេះ ដោយក្រុមហ៊ុន CPALL បានស្នើសុំការរៀបចំកិច្ចសន្យាចរចារ ដើម្បីលក់អាជ្ញាប័ណ្ណជំនួញ (Master Franchise Agreement) របស់ខ្លួន រួចជាស្រេចហើយតាំងពីថ្ងៃទី២៩ ខែមករាមកម្ល៉េះ ដោយពួកគេអាចនឹងរៀបចំវាយលុកចូលទីផ្សាររបស់ប្រទេសទាំងពីរនេះឆាប់ៗតាមដែលអាចធ្វើទៅបាន។

    ក្រុមហ៊ុន CPALL បានបញ្ជាក់ឲ្យដឹងផងដែរថា ខ្លួនក៏គ្រោងនឹងចូលទីផ្សាររបស់ប្រទេសភូមាផងដែរ តែត្រូវបានខាងភូមាបដិសេធមិនទាន់ទទួលយកសំណើរនេះនៅឡើយ ដូច្នេះហើយការពង្រីកសាខាទៅក្រៅប្រទេសអាចធ្វើបានត្រឹមតែពីរប្រទេស កម្ពុជា និងឡាវ តែប៉ុណ្ណោះ។ យ៉ាងណាមិញយើងនឹងរង់ចាំតាមដានទាំងអស់គ្នា នៅពេលដែលមានអ្វីអាប់ឌេតថ្មីពីក្រុមហ៊ុន CPALL។

    ប្រភព៖ Investerest

    ប្រែសម្រួលដោយ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay