ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុឺម៉កកង់មានសរុបចំនួន ២៤.៤២៩គ្រឿង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំដោះស្រាយបញ្ហា និងត្រួតពិនិត្យបច្ចេកទេសក្នុង​ការ​បើក​បរ

    BY Khmernote Media February 23, 2019
    រុឺម៉កកង់មានសរុបចំនួន ២៤.៤២៩គ្រឿង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំដោះស្រាយបញ្ហា និងត្រួតពិនិត្យបច្ចេកទេសក្នុង​ការ​បើក​បរ

    វិស័យដឹកជញ្ជូននៅក្នុងស្រុកសព្វថ្ងៃកំពុងមានការអភិវឌ្ឍខ្លាំងគួរអោយកត់សម្គាល់ ជាពិសេសមានក្រុមហ៊ុនដឹកជញ្ជូនតាមរយៈ app ជាច្រើន កំពុងតែដំណើរការនៅក្នុងប្រទេសកម្ពុជា។ ខណៈដែលមានអ្នកប្រកបអាជីវកម្មផ្នែកសេវាដឹកជញ្ជូនច្រើន ក្នុងនោះបញ្ហាក៏កាន់តែមានច្រើន ជាពិសេសនៅពេលយប់ព្រលប់តែម្តង។

    ដោយនា​រសៀល​ថ្ងៃ​សុក្រ ០៣រោច ខែមាឃ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​បានដឹកនាំកិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​សេវា​ដឹកជញ្ជូន​អតិថិជន​តាម​រយៈApp ក្នុង​រាជធានីភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសក្នុង​ការ​បើក​បរ។ អ្នក​ប្រកប​អាជីវកម្ម​ទាំង​អស់​ត្រូវ​មាន​បណ្ណ​បើក​បរ បណ្ណ​សំគាល់​ខ្លួន ស្លាកលេខ​យានជំនិះ និងត្រូវធានា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ជូនអតិថិជន​របស់​ខ្លួនរាល់ពេលធ្វើ​ដំណើរ​ និងត្រូវ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោកទាំងអស់គ្នា។ គួរបញ្ជាក់ថា យោងតាមសិ្ថតិ រុឺម៉កកង់៣ឥណ្ឌា មានសរុបចំនួន ២៤.៤២៩គ្រឿង៕

    ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay