អន្តរជាតិ
ទីក្រុងភ្នំពេញ របស់កម្ពុជា និងទីក្រុងហាណូយ ហូជីមិញ និងហយអាន របស់វៀតណាម ជាប់ជាទីក្រុងមានការចំណាយតិចបំផុតសម្រាប់ភ្ញៀវទេសចរទាំង ១០ របស់ពិភពលោក
BY Khmernote Media
February 23, 2019
ទីក្រុងហាណូយ ហូជីមិញ និងហយអាន ដែលជាទីក្រុងស្ថិតនៅភាគកណ្តាលនៃប្រទេសវៀតណាម គឺជាទីក្រុងដែលមានតម្លៃទំនិញថោកបំផុត និងបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដែលវាយតម្លៃដោយ Price of Travel ។ ហើយទីក្រុងទាំង ៣ ក៏ជាទិសដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរដែលចូលមកទស្សនាប្រទេសវៀតណាមផងដែរ។
រដ្ឋធានីហាណូយ បានឈរនៅលើកំពូលតារាង ដោយអ្នកដំណើរដែលចូលមកកម្សាន្តគឺត្រូវការចំណាយតែ ១៨.២៩ដុល្លារអាមេរិក (ជាមធ្យម) ក្នុងមួយថ្ងៃ ខណៈដែលទីក្រុងហូជីមិញត្រូវការចំណាយ ១៩.៤៧ដុល្លារអាមេរិក និង ហយអាន គឺ ២១.២ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។ ក្នុងនោះទីក្រុងភ្នំពេញក៏ជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ផងដែរ ដោយមានការចំណាយ ២២.២៣ដុល្លារអាមេរិក ក្នុងមួយថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ vnexpress