អន្តរជាតិ
រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នាទាំងព្រឹកនៅជិតពេជ្រនិល
BY Khmernote Media
February 24, 2019
ស្រុកំពង់សីលា-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍រថយន្ត៤គ្រឿងបុកប៉ះបន្តគ្នានៅផ្លូវជាតិលេខ៤ ត្រង់ចំណុចហួសស្ពានចុះពីពេជ្រនិលព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុវេលាម៉ោងជិត៧ព្រឹកថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ សេចក្តីរាយការណ៍បណ្តោះអាសន្នពីកងរាជអាវុធហត្ថស្រុកកំពង់សីលាអោយដឹងថា នៅកន្លែងកើតហេតុការណ៍ មិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតទេ មានតែអ្នករងរបួសធ្ងន់និងស្រាលប្រមាណ១០នាក់ ព្រមទាំងរថយន្តរងការខូចខាត៕

ប្រភព៖ លោក Huy Bunleng




