ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្សែភាពយន្តស្តីពីជីវិតក្មេងៗក្រុមបាល់ទាត់ថៃ ដែលជាប់នៅរូងភ្នំថាមហ្លួង ខិតជិតដល់តំណាក់ចុងក្រោយហើយ

    BY Khmernote Media February 27, 2019
    ខ្សែភាពយន្តស្តីពីជីវិតក្មេងៗក្រុមបាល់ទាត់ថៃ ដែលជាប់នៅរូងភ្នំថាមហ្លួង ខិតជិតដល់តំណាក់ចុងក្រោយហើយ

    ថៃ៖ ដំណើរការជ្រើសរឿងផលិតកម្ម ដើម្បីផលិតខ្សែភាពយន្តស្តីពីរឿងរ៉ាវពិតរបស់ក្មេងៗក្រុមកីឡាករបាល់ទាត់ថៃ ដែលបានជាប់នៅក្នុងរូងភ្នំនោះ គឺខិតជិតមកដល់តំណាក់ចុងក្រោយហើយ ដោយពេលនេះគេបានរកឃើញក្រុមហ៊ុនធំៗពីរចុងក្រោយ ដែលនឹងទទួលបានសិទ្ធស្របច្បាប់សម្រាប់ផលិតខែ្សភាពយន្តនេះហើយ។ បើយោងតាមលោក Weerachon Sukhontapatipak អ្នកនាំពាក្យគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថា ដើមឡើយគឺមានក្រុមហ៊ុនចំនួន ២០ មកដេញថ្លៃក្នុងការស្នើរសុំសិទ្ធផលិតខ្សែភាពយន្តនេះ ហើយរហូតមកទល់នឹងពេលនេះគេ អាចចម្រាញ់នៅសល់តែក្រុមហ៊ុនចំនួន ២ ចុងក្រោយប៉ុណ្ណោះដែលល្អជាងគេ។

    លោកបានបន្តថា នៅពេលនេះគេមិនអាចបង្ហាញ ឈ្មោះក្រុមហ៊ុនទាំងពីរនេះនៅឡើយទេ ខណៈដែលគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយកំពុងតែសិក្សាបន្ថែម ដើម្បីស្វែងរកក្រុមហ៊ុនដែលល្អចុងក្រោយបំផុតមួយ។ សូមរម្លឹកឡើងវិញថា កុមារថៃដែលជាកីឡាករបាល់ទាត់ ១២ រូប និងគ្រូបង្វឹករបស់គេម្នាក់ បានជាប់នៅក្នុងរូងភ្នំថាមហ្លួងអស់រយៈពេល ១៩ ថ្ងៃ កាលពីអំឡុងខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ ហើយក្រោយមកទើបពួកគេត្រូវបានជួយសង្គ្រោះឲ្យចេញមកក្រៅបានវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay