កីឡា

អ្នកចាំទី Kepa Arrizabalaga ឈ្លោះប្រកែកគ្នាតឹងសរសៃករនិងសម្ដែងកាយវិការមិនសមរម្យ ក្រោយពេលលោក Maurizio Sarri ចង់ប្ដូររូបគេចេញនៅក្នុងនាទីទី 120

BY
Khmernote Media
February 25, 2019

អ្នកចាំទី Kepa Arrizabalaga បដិសេដមិនព្រមផ្លាស់ប្ដូរចេញនៅក្នុងនាទីទី 120 ដែលជាហេតុបន្ដជាជម្លោះតឹងសរសៃករជាមួយនឹងលោក Maurizio Sarri រហូតធ្វើឲ្យនាំភាពអាម៉ាស់ដល់ Chelsea ចំពោះទង្វើនិងកាយវិការរបស់អ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃជាងគេនៅលើពិភពលោកនេះ។

កាលពីម្សិលមិញនៅក្នុងជំនួបរវាងក្លឹបតោខៀវ Chelsea ជាមួយនឹងក្លឹបមេឃខៀវ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup បានរកឃើញម្ចាស់ជើងឯងហើយ ដោយក្លឹបមេឃខៀវ Manchester City នៅតែអាចការពារដំណែងជើងឯកបានក្រោយបំបាក់ក្លឹបតោខៀវ Chelsea ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។

ក្រឡែកមកកាន់ការប្រកួតវិញ ក្នុងនាទីទី 120 ដែលជានាទីទីម៉ោងបន្ថែម 15 នាទី 2 ដងក្នុងតង់ទី 2 ម៉ោងបន្ថែមទៅហើយ អ្នកចាំទី Kepa Arrizabalaga បានបង្ហាញកាយវិកាយមិនសមរម្យនិងឈ្លោះប្រកែកជាមួយនឹងលោក Maurizio Sarri ដែលចង់ប្ដូរអ្នកចាំទី Willy Caballero ចូលមកជំនួសដើម្បីចាប់បាល់ប៉េណាល់ទីកាត់សេចក្ដី ត្រូវបានអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃជាងគេនៅលើពិភពលោក Kepa បដិសេដមិនព្រមដើរចេញពីទីលានប្រកួតទោះបីជាមានការមកសម្រួលពីអាជ្ញាកណ្ដាលក៏ដោយ រហូតធ្វើឲ្យលោក Sarri ដែលជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea ខឹងបានហែកក្រដាសប្ដូរកីឡាករចេញ រួចដើរចេញពីទីលានប្រកួត។

ទង្វើបែបនេះរបស់អ្នកចាំទី Kepa Arrizabalaga បាននាំភាពអាម៉ាស់យ៉ាងខ្លាំងមកដល់ក្លឹបតោខៀវ Chelsea ហើយលើសពីនេះទៅទៀត Kepa បដិសេដមិនចង់ចេញដោយសារតែចង់ចាប់បាល់ប៉េណាល់ទី ចុងក្រោយនៅតែមិនអាចជួយឲ្យ Chelsea លើកពានរង្វាន់ EFL Cup បានដដែរ។ កាយវិកាយបែបនេះគឺសម្ដែងពីការមិនគោរពតាមការសម្រេចចិត្តរបស់គ្រូបង្វឹក ខណៈដែលមួយរយៈនេះលោក Maurizio Sarri ប្រឈមមុខនឹងការបណ្ដេញចេញក្រោយពេលគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះដឹកនាំក្លឹបតោខៀវ Chelsea ធ្លាក់ទំរង់លេងដុនដាប។

បុត្រ

ប្រភព៖ Goal

Share This Post: