Toyota Corolla ម៉ូដែលថ្មីប្រភេទ Hatchback បំពាក់ម៉ាស៊ីន Hybrid ទំនើប រត់ 100គីឡូម៉ែត្រ អស់សាំងប្រមាណ 3លីត្រ
- BY
- autoadmin
- February 25, 2019
ដូចយើងធ្លាប់ដឹងមកហើយថា ក្រុមហ៊ុនតូយ៉ូតាជាក្រុមហ៊ុនប្រមូលផ្តុំរថយន្តកូរ៉ូឡាដ៏ខ្លាំងបំផុតនៅទ្វីបអឺរ៉ុប ហើយពេលនេះវាក៏បាន នាំយកនូវរថយន្តម៉ូដែលថ្មី ជាប្រភេទ Hatchback ដែលមាន 3 រចនាបទសម្រាប់ជ្រើសរើស មានម៉ាស៊ីនកូនកាត់ powertrains 2 និងម៉ាស៊ីនសាំង 2 ប្រភេទថែមទៀតផង។ ហើយម៉ូដែលទាំងអស់ គឺសាកសមសម្រាប់ឱ្យលោកអ្នកជ្រើសរើតាមចំណង់ចំណូលចិត្តផងដែរ។
ចំពោះ Corolla ពណ៌ស ដែលលោកអ្នកអាចមើលបានតាមរូបភាពខាងក្រោមគឺជា ប្រភេទម៉ាស៊ីន hybrid ទំហំ 1.8លីត្រ ដែលស៊ីសាំងតែ 3.3លីត្រ ក្នុង 100គីឡូម៉ែត្រ។ វាអាចផ្តល់កម្លាំង 120សេះ (122 ps) និងកម្លាំងបង្វិល 142Nm (105 lb-ft) និងកម្លាំង 53 kW (72 PS/71 hp) ជាមួយនឹងកម្លាំងបង្វិល 163Nm (120 lb-ft) ពីម៉ាស៊ីនម៉ូទ័រ។ ម៉ូដែលកូនកាត់ 1.8លីត្រ នេះមានល្បឿនអតិបរមា 180គីឡូម៉ែត្រ/1ម៉ោង ហើយរត់ពី 0 ទៅ 100គីឡូម៉ែត្រ ក្នុងរយៈពេលប្រហែល 11 វិនាទី។
មួយទៀត គឺ Corolla ម៉ាស៊ីន Hybrid ទំហំ 2.0លីត្រ សម្រាប់អ្នកដែលចង់បានប្រសិទ្ធភាព និងការបំពេញមុខងារផ្សេងៗ។ ម៉ាស៊ីនរបស់វាគឺមានកម្លាំង 178សេះ (180ps) និងកម្លាំងបង្វិល 190Nm (140 lb-ft) ខណៈម៉ាស៊ីនម៉ូទ័ររបស់វានឹងបន្ថែមកម្លាំង 80kW (109 PS/107 hp) និងកម្លាំងបង្វិល 202Nm (149 lb-ft) និងស៊ីសាំងត្រឹមតែ 3.7លីត្រ ក្នុង 100គីឡូម៉ែត្រ តែបុណ្ណោះ។
ចុងក្រោយគឺ ប្រភេទទំហំម៉ាស៊ីន turbo 1.2លីត្រ និងម៉ាស៊ីន 1.6លីត្រ (NA) ស៊ីឡាំង 4 ដែលប្រភេទម៉ាស៊ីន turbocharge មានកម្លាំង 112 សេះ (112PS) និងកម្លាំងបង្វិល 185Nm (136 lb-ft) ល្បឿនពី 0 ទៅ 100គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលត្រឹម 9.3 វិនាទីប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺវាអាចរត់បានល្បឿនអតិបរមា 200គីឡូម៉ែត្រ ក្នុង 1 ម៉ោង និងស៊ីសាំងតែ 5.2លីត្រ ក្នុង 100គីឡូម៉ែត្រ តែប៉ុណ្ណោះ។
ចំពោះម៉ាស៊ីន 1.6លីត្រ (NA) ស៊ីឡាំង 4 គឺមានកម្លាំង 130សេះ (132ps) ជាមួយនឹងកម្លាំងបង្វិល 159Nm (117 lb-ft)។ ល្បឿនពី 0 ទៅ 100 គឺប្រើប្រាស់រយៈពេល 9.7 វិនាទី និងមានល្បឿនអតិបរមា 200គីឡូម៉ែត្រ ក្នុង 1 ម៉ោង ដូចប្រភេទ ម៉ាស៊ីន turbo 1.2លីត្រ ដែរ និងស៊ីសាំងតែ 5.7លីត្រ ក្នុង 100គីឡូម៉ែត្រ។ ចំពោះតំលៃវិញក្រុមហ៊ុន Toyota មិនទាន់បង្ហើបអោយដឹងនោះទេ៕










































អត្ថបទ៖ លីដា
ប្រភព៖ carscoops
- Share This Post:






