គីម ជុងអ៊ុន ក្លែងក្លាយត្រូវបានបណ្តេញចេញពីប្រទេសវៀតណាមមុនជំនួបរវាងអាមេរិក និងកូរ៉េខាងជើងត្រូវបានរៀបចំឡើង
លោក គីម ជុងអ៊ុន ក្លែងក្លាយត្រូវបានប៉ូលិសវៀតណាមបណ្តេញចេញពីប្រទេសវៀតណាមហើយ មុនពេលពេលដែលកិច្ចប្រជុំជាផ្លូវការរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង ត្រូវបានរៀបចំឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បុរសដែលមានមុខមាត់ និងតុបតែងខ្លួនដូចមេដឹកនាំកូរ៉េខាងជើងរូប នេះមានឈ្មោះថា Howard X មានដើមកំណើតនៅក្នុងទីក្រុងហុងកុង។ ក្រោយពេលប៉ូលិសចាប់ខ្លួន និងធ្វើការបណ្តេញចេញពីវៀតណាមលោក Howard X បានថ្លែងថា គ្រាន់តែគាត់កើតមកមានមុខមាត់ស្រដៀងគ្នា ទៅនឹងលោក គីម ជុងអ៊ុន តើវាជាបទឧក្រិដ្ឋដែរមែនទេ?
តាមការពិតលោក Howard X គ្រាន់តែតុងតែងខ្លួនដូចលោក គីម ជុងអ៊ុន ក្នុងគោលបំណងដើម្បីលេងសើចតែប៉ុណ្ណោះ មិនមែនក្នុងគោលបំណងអាក្រក់ណាមួយឡើយ។ ជាធម្មតាគេតែងឃើញគាត់បង្ហាញខ្លួនជាមួយបុរសម្នាក់ទៀត ដែលមានមុខមាត់ស្រដៀងទៅនឹងលោកប្រធាធិបតី អាមេរិក ដូណល់ត្រាំ ដែរ។ សូមបញ្ជាក់ជូនថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរវាងលោក ប្រធាធិបតី អាមេរិក ដូណល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តិទៅក្នុងថ្ងៃទី ២៧-២៨ ខាងមុខនេះ៕

អត្ថបទ៖ភក្តី
ប្រភព៖bbc