ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងកូនតូចមិនធ្វើកិច្ចការសាលា ឪពុកស្ទុះយកកាំបិតមកចាក់កូនបណ្តាលឲ្យរបួសធ្ងន់

    BY Khmernote Media February 27, 2019
    ខឹងកូនតូចមិនធ្វើកិច្ចការសាលា ឪពុកស្ទុះយកកាំបិតមកចាក់កូនបណ្តាលឲ្យរបួសធ្ងន់

    ចិន៖ កុមារតូចអាយុត្រឹមតែ ៨ ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីរូបគេត្រូវបានឪពុកវាយយ៉ាងដំណំ និងយកកាំបិតមកចាក់លើរាងកាយទៀតផង ព្រោះតែកុមាររូបនោះធ្វើកិច្ចការសាលាមិនទាន់ពេល។ បើយោងតាមសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា កុមាររងគ្រោះរស់នៅក្នុងក្រុង Chenzhou ប្រទេសចិន និងជាកូនសិស្សសាលាបឋមសិក្សាម្នាក់។ ក្នុងអំឡុង ពេលឈប់សម្រាក់កុមាររងគ្រោះទទួលបានកិច្ចការសាលាជាច្រើន ដើម្បីយកមកធ្វើនៅផ្ទះ តែរូបគេមិនបានធ្វើកិច្ចការសាលាទាំងនោះទេ ដោយរូបគេគិតតែពីលេងរហូត។

    ក្នុងថ្ងៃកើតហេតុឪពុករបស់គេបានឆែកមើលសៀវភៅ និងបានរកឃើញថា​ កុមាររងគ្រោះមិនបានធ្វើកិច្ចការសាលានោះទេ ខណៈថ្ងៃត្រូវចូលរៀនបានមកដល់ហើយ។ ដោយខឹងនឹងភាពខ្ជីខ្ជានេះ ឪពុកក៏បានវាយកូនយ៉ាងខ្លាំង ភ្លាមនោះយាយរបស់កុមាររងគ្រោះក៏បានទៅចាប់ឪពុកចេញ ហើយដោយមិនទាន់អស់កំហឹងនោះ គាត់ក៏បានទាញកាំបិតមកចាក់កូនថែមទៀត។ ក្រោយជ្រុលប្រើអំពើហឹង្សាលើកូនក្រោមភ្លើងកំហឹងនោះ ឪពុករូបនោះស្រាប់តែភ័យស្លន់ស្លោរពេលឃើញកូនមានរបួស និងប្រញាប់ជូនកូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ កុមាររងគ្រោះត្រូវសម្រាកនៅមន្ទីរពេទ្យជាច្រើនថ្ងៃទើបអាចជាសះស្បើយវិញបាន ខណៈបុរសជាឪពុកត្រូវបាន ប៉ូលិសឃាត់ខ្លួន ដើម្បីធ្វើការអប់រំផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay