កីឡាករ Leicester City ទាំងអស់កំពុងអន្ទះសារទន្ទឹមរង់ចាំការដឹកនាំរបស់គ្រូបង្វឹកថ្មី Brendan Rodgers
- February 27, 2019
ខ្សែការពាររបស់ក្លឹបកញ្រ្ជាងខៀវ Leicester City កីឡាករ Harry Maguire បាននិយាយថា៖ កីឡាកររបស់ Leicester City ទាំងអស់កំពុងទន្ទឹមរង់ចាំការដឹកនាំរបស់លោក Brendan Rodgers ដែលជាអ្នកចាត់ការណ៍ថ្មីរបស់ក្លឹបក្រោយផ្លាស់ប្ដូរពីក្លឹប Celtic កាលពីម្សិលមិញ។

អតីតគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool និងក្លឹប Swansea បានផ្លាស់ប្ដូរការងារពីគ្រូបង្វឹករបស់ក្លឹប Celtic មកកាន់ក្លឹបកញ្រ្ជាងខៀវ Leicester City កាលពីម្សិលមិញ ក្រោយពេលការផ្ទេរការងារមកកាន់ទឹកដីអង់គ្លេសបានរយៈពេល 2 ម៉ោងតែប៉ុណ្ណោះ ក្លឹប Leicester City បានយកឈ្នះក្រុមភ្ញៀវ Brighton នៅក្នុងកីឡដ្ឋាន King Stadium ដោយលទ្ធផល 2-1។
ការឈ្នះនេះរបស់ក្លឹបកញ្រ្ជាងខៀវ Leicester City នេះគឺជាឈ្នះលើកទី 2 នៅក្នុងឆ្នាំថ្មី 2019 នេះបន្ទាប់ពីខកខានទទួលបានជ័យជំនះតាំងពីថ្ងៃទី 1 ខែមករា មក។ ក្រោយពេលទទួលបានជ័យជំនះខ្សែការពារ Harry Maguire បាននិយាយថា៖ វាពិតជាអស្ចារ្យយប់នេះពួកយើងបានវិលត្រលប់មករកជ័យជំនះវិញហើយ។ ពួកយើងមិនបានដឹងអំពីការតែងតាំងលោក Rodgers ជាគ្រូបង្វឹកទេរហូតដល់ពេលប្រកួត ប៉ុន្ដែវាគឺជារឿងដ៏សប្បាយចិត្តមួយ ហើយពួកយើងកំពុងទន្ទឹមរង់ចាំការដឹកនាំរបស់លោក Rodgers។

បុត្រ
ប្រភព៖ Goal
- Share This Post:






