អន្តរជាតិ
មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ត្រូវចាប់ខ្លួន ដោយសារតែមិនចេះនិយាយភាសាថៃ
BY Khmernote Media
February 27, 2019
ថៃ៖ កាលពីពេលថ្មីៗនេះ មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ ដែលមិនចេះនិយាយភាសាថៃ ត្រូវបានប៉ូលិសថៃចាប់ខ្លួននៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ។ បុរសជាមគ្គុទ្ទេសក៍ទេសចរណ៍រូបនេះត្រូវបានគេពិនិត្យឃើញថា គាត់មានអាជ្ញារបណ្ណត្រឹមត្រូវសម្រាប់ការងាររបស់គាត់ តែបញ្ហាត្រង់ថា គាត់មិនអាចនិយាយភាសាថៃបាន។ តាមវិជ្ជាជីវៈជាអ្នកជាមគ្គុទ្ទេសក៍ទេសចរណ៍នៅក្នុងប្រទេសថៃ ត្រូវតែជាអ្នក ដែលអាចនិយាយភាសាថៃបាន តែយ៉ាងណាក្តីបុរសដែលត្រូវបានចាប់ខ្លួនខាងលើនេះ មិនអាចសរសេរ និងនិយាយភាសាថៃសូម្បីតែមួយមាត់ ខណៈពេលដែលប៉ូលិសប្រចាំនៅព្រលានយន្តហោះធ្វើការសាកសួរគាត់។
តាមរយៈវីដេអូដែលគេថតបាន បុរសដែលត្រូវប៉ូលិសថៃចាប់ខ្លួនបានស្រែកយ៉ាងខ្លាំង (មិនមែនជាភាសាថៃ) ពេលត្រូវប៉ូលិសចាប់ខ្លួន។ រហូតមកទល់នឹងពេលនេះ ប៉ូលិសកំពុងធ្វើការសាកសួរ និងស្វែងរកអត្តសញ្ញាណពិតប្រាកដរបស់បុរសម្នាក់នេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ thethaiger