រថយន្ត

Ssangyong Korando ម៉ូដែលឆ្នាំ 2020 ម៉ាស៊ីនតូចជាងមាឌ តែខ្លាំង ហើយបំពាក់ម៉ូទ័រអគ្គីសនី រត់បាន 450គីឡូម៉ែត្រ មិនអស់សាំងទេ

BY
Khmernote Media
February 27, 2019

ក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះមួយរបស់ប្រទេសកូរ៉េ គឺក្រុមហ៊ុន Ssangyong បានពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ក៏ដូចជារូបរាងដ៏ទាក់ទាញ។ ថ្មីៗនេះដែរក្រុមមួយនេះក៏បានដាក់បង្ហាញជាផ្លូវការនូវលក្ខណៈសម្បត្តិរបស់រថយន្ត SUV ថ្មីរបស់ខ្លួនមានឈ្មោះថា Korando ម៉ូដែលឆ្នាំ 2020 នៅលើទីផ្សារសហគមន៍អ៊ឺរ៉ុប ដោយភ្ជាប់ជាមួយនឹងរូបរាងដ៏គួរអោយចាប់អារម្មណ៍។

វាជាជំនាន់ទី 4 ហើយសម្រាប់ត្រកូល Korando ដែលធ្លាប់បានដាក់បង្ហាញជាផ្លូវការលើកដំបូងកាលពីឆ្នាំ 2016 នៅក្នុងព្រឹត្តិការណ៍ Geneva Motor Show ដែលវាមានរូបរាងធំជាងម៉ូដែល Rexton។ អ្វីដែលផ្លាស់ប្តូរដ៏ធំរបស់ Korando ថ្មីនេះគឺ ការរចនាផ្នែកខាងក្នុងរបស់វា ដោយរថយន្តមួយនេះបានបំពាក់នូវបរិក្ខាទំនើបៗជាច្រើនដូចជា កុងទ័រប្រភេទ digital screen ទំហំ 10.25-inch និងអេក្រង់លើឧបករណ៍កំសាន្ត ទំហំ 9-inch។ បន្ថែមពីនេះទៀត Ssangyong ក៏បានធ្វើការរចនាផ្នែកកៅអីខាងក្រោយ អោយមានភាពទូលាយ ដើម្បីប្រគួតប្រជែងជាមួយនឹងរថយន្តនៅប៉ែកអ៊ឺរ៉ុប ដោយ Korando មានតួខ្លួនប្រវែង 4,410mm ទទឺង 1,830mm កំពស់ 1,675mm និង គម្លាតកង់មុខទៅក្រោយប្រវែង 2,650mm។

Korando នេះដែលដាក់លក់នៅលើទីផ្សារអ៊ឺរ៉ុប គឹវាមានទំហំម៉ាស៊ីនតូចស្ទើរមិនគួរអោយជឿ ត្បិតថារូបរាងរបស់វាធំក៏ពិតមែន ប៉ុន្តែសម្រាប់ម៉ាស៊ីនសាំងទំហំ 1.5-liter ប្រភេទ turbocharger មួយនេះវាអាចបង្កើនកំលាំងទៅដល់ 188សេះឯណោះ ហើយវាក៏បានបន្ថែមនូវ ម៉ូទ័រអគ្គីសនីកំលាំង 61គីឡូវ៉ាត់ ដោយអាចរត់បានចម្ងាយដល់ទៅ 450km ថែមទៀតផង បើយើងប្រើតែថាមពលអគ្គីសនីសុទ្ធ។ គួរបញ្ជាក់ផងដែរថា Ssangyong Korando នឹងធ្វើការសម្ពោធជាផ្លូវការនៅអ៊ឺរ៉ុប នាថ្ងៃទី 5 ខែមិនា ខាងមុខនេះហើយ៕

អត្ថបទ៖ Van
ប្រភព៖ Carscoops

Share This Post: