ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជើងហោះហើរអន្តរជាតិរបស់ថៃទៅកាន់អឺរ៉ុបទាំងអស់ត្រូវបានលុបចោលភ្លាមៗ

    BY Khmernote Media February 28, 2019
    ជើងហោះហើរអន្តរជាតិរបស់ថៃទៅកាន់អឺរ៉ុបទាំងអស់ត្រូវបានលុបចោលភ្លាមៗ

    ថៃ៖ ជើងហោះហើរអន្តរជាតិរបស់ថៃទៅកាន់អឺរ៉ុបទាំងអស់ត្រូវបានលុបចោលភ្លាមៗ កាលពីយប់ថ្ងៃពុធ និងព្រឹកថ្ងៃព្រហសត្បិ៍នេះ បន្ទាប់ពីប្រទេសប៉ាគីស្ថានបាទបិទផ្លូវអាកាសរបស់ខ្លួន ស្របពេលមានភាពតានតឹងកើនឡើងជាមួយឥណ្ឌា។ ជើងហោះដែរត្រូវបានលុបចោលភ្លាមៗនេះរួមមាន ជើងហោះហើរលេខ TG974 ទៅកាន់ទីក្រុង Moscow, ជើងហោះហើរលេខ TG954 ទៅកាន់ទីក្រុង Oslo, ជើងហោះហើរលេខ TG930 ទៅកាន់ទីក្រុង Paris, ជើងហោះហើរលេខ TG916 ទៅកាន់ទីក្រុង London និង ជើងហោះហើរលេខ TG296 ពីខេត្ត Phuket ប្រទេសថៃឆ្ពោះទីក្រុង Frankfurt។

    បើតាមលោក Sumeth Damrongchaitham ប្រធានអាកាចរណ៍អន្តរជាតិថៃ បានឲ្យដឹងថា ក្រោយកើតមានបញ្ហានេះ លោកបានធ្វើការប្រជុំជាបន្ទាន់មួយជាមួយនឹងមន្ត្រីជាន់ខ្ពស់ផ្នែកអាកាសចរណ៍ជាច្រើននាក់ ដើម្បីសិក្សាពីផលប៉ះពាល់ និងរកដំណោះស្រាយ។ លោកបានបញ្ជាក់បន្ថែមថា ស្ថានភាពបែបនេះនឹងប៉ះពាល់ដល់ការហោះហើរទៅ-មក ក្នុងទីក្រុងចំនួន ១៣ រួមមាន  Copenhagen, Oslo, Brussels, Paris, Moscow, Frankfurt, Munich, Zurich, Stockholm, London (Heathrow), Rome, Milan និង Vienna៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay