ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់លោតពីលើអគារសម្លាប់ខ្លួន ព្រោះតែធ្វើកិច្ចការសាលាបានទាន់ពេល

    BY Khmernote Media March 4, 2019
    ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់លោតពីលើអគារសម្លាប់ខ្លួន ព្រោះតែធ្វើកិច្ចការសាលាបានទាន់ពេល

    ចិន៖ ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បានលោតពីលើអគារសម្លាប់ខ្លួន ព្រោះតែរូបគេមិនអាចធ្វើកិច្ចការសាលាបានទាន់ពេលវេលា។ ​ម្តាយឪពុករបស់កុមាររងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់មានឈ្មោះថា Xiao Jin ជាសិស្សរៀននៅថ្នាក់ទី ៧ នៃសាលាអនុវិទ្យាល័យក្នុងក្រុង Shenzhen ប្រទសចិន។ គាត់បានរម្លឹកថា កាលពីថ្ងៃទី ២១ ខែ កុម្ភៈកន្លងទៅនេះ គឺជាថ្ងៃចូលរៀនឆមាសថ្មីរ​បស់កូនគាត់ បន្ទាប់ពីឈប់សម្រាក់ជាច្រើនសប្តាហ៍មក។ យ៉ាងណាក្តីក្នុងថ្ងៃ ដែលគេចូលរៀន នោះរូបគេត្រូវបានគ្រូប្រាប់ឲ្យត្រលប់មកផ្ទះ ដើម្បីធ្វើកិច្ចការសាលាដែលគេមិនបានធ្វើក្នុងអំឡុងពេលឈប់សម្រាក់នោះ។

    ស្ថិតក្នុងស្ថានភាពនេះ កុមារារងគ្រោះហាក់មានសំពាធផ្លូវចិត្តជាខ្លាំងពីខាងសាលារៀនផង និងគ្រួសារផង ដ្បិតឪពុកម្តាយរបស់គេជាមនុស្សតឹងរឹងបំផុតចំពោះការសិក្សា។ ដោយទល់គំនិតមិនអាចដោះស្រាយបញ្ហាបាន កុមារារងគ្រោះក៏សម្រេចចិត្តលោតពីលើអគារសម្លាប់ខ្លួនតែម្តង។ រហូតមកទល់នឹងពេលប៉ូលិសកំពុងតែបើកការស៊ើប អង្កេតចំពោះករណីនេះ ដែលខាងសាលារៀន​ និងគ្រួសារត្រូវឆ្លើយបំភ្លឺជុំវិញករណីដាក់សំពាធផ្លូវចិត្តលើកុមាររងគ្រោះខាងលើ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay