រថយន្ត

Tesla បង្ហាញរថយន្តអគ្គិសនីថ្មីរបស់ខ្លួន សាកភ្លើងម្តង ជិះបានជាង៣០០គីឡូម៉ែត្រ ហើយតម្លៃតែជាង៣ម៉ឺនដុល្លារ

BY
Khmernote Media
March 2, 2019

ការទន្ទឹងរងចាំរបស់អតិថិជន ចំពោះវត្តមានរថយន្ត Tesla ស៊េរីនោះបានមកដល់ហើយ ព្រោះបើយោងតាមសារព័ត៌ មានអេឡិចត្រូនិច ENGADGET បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្ត Tesla បានប្រកាសឲ្យអតិថិជនធ្វើការបញ្ជាទិញរថយន្ត Tesla Model 3 បានហើយ ខណៈដែលរថយន្តទំនើបមួយនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៣៥,០០០ ដុល្លារនៅទីផ្សារអាមេរិក។ រថយន្តទំនើប Tesla Model 3 ​ដើរដោយថាមពលអគ្គិសនីអាចធ្វើដំណើរបានរហូតដល់ ៣៥០ គីឡូម៉ែត្រសម្រាប់ការបញ្ជូលថាមពលអគ្គិសនីម្តង និងធ្វើដំណើរបានក្នុងល្បឿន ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំពោះផ្នែកខាងក្នុងវិញ រថយន្តបានបំពាក់នូវឧបករណ៍ទំនើបៗជាច្រើន ដូចការភ្ជាប់ការស្ដាប់តន្ត្រីពីទូរស័ព្ទទៅឧបករណ៍បំពងសំឡេងរបស់រថយន្តជាដើម។ សូមបញ្ជាក់ជូនថា តម្លៃរបស់រថយន្តខាងលើនេះ (៣៥,០០០ ដុល្លារនៅសហរដ្ឋអាមេរិក) គឺសម្រាប់ពណ៌ខ្មៅ តែបើលោកអ្នកទិញពណ៌ផ្សេងតម្លៃរបស់វានឹងថយចុះបន្តិចដូចជា បើទិញយកពណ៌ខៀវ ឬប្រាក់ តម្លៃនឹងថយចុះ ១,៥០០ ដុល្លារ បើទិញយកពណ៌ស តម្លៃនឹងថយចុះ ២,០០០ ដុល្លារអាមេរិក និងបើទិញយកពណ៌ក្រហមតម្លៃនិងថយចុះរហូតដល់ ២,៥០០ ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ engadget

Share This Post: