Bentley Continental GT 2019 នៅស្រុកគេជាង 22 ម៉ឺនដុល្លារ ឥលូវមានលក់នៅស្រុកខ្មែរហើយ
- March 2, 2019
រថយន្តប្រណិតត្រកូលទ្វា២ coupe របស់ក្រុមហ៊ុន Bentley បានដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិក ក្នុងតំលៃចាប់ផ្តើមពី $220,000 ហើយរថយន្តមួយគ្រឿងនេះដែរត្រូវគេអោយឈ្មោះថា Bentley Continental GT ឆ្នាំ 2019។ Bentley Continental GT ត្រូវបានគេផលិតឡើងដំបូងនៅឆ្នាំ 2003 ហើយមកទល់នឹងបច្ចុប្បន្ននេះ វាជាជំនាន់ទី3 ហើយនៃត្រកូល Continental GT មួយនេះ។

សម្រាប់ម៉ូដែលឆ្នាំ 2019 មានការផ្លាស់ប្តូរច្រើនទៅលើការរចនាទាំងផ្នែកខាងក្នុងនិងបច្ចេកវិទ្យាជាច្រើន ដោយវាបានបំពាក់ម៉ាស៊ីនទំហំ 6.0-liter twin-turbo ប្រភេទម៉ាស៊ីនសាំងមានស៊ីឡាំងចំនួន 12 ហើយអាចបង្កើនកំលាំងដល់ទៅ 626 សេះ ជាមួយប្រអប់លេខអូតូផង និងលេខដៃផង ចំនួន 8 វគ្គ។ ម៉ាស៊ីនប៉ុននេះវាអាចរត់បានល្បឿនពី 0 ទៅ 97 គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេលត្រឹម 3.7 វិនាទី ហើយក៏អាចរត់បានល្បឿនអតិបរមា 333 គីឡូម៉ែត្រ ក្នុងមួយម៉ោងផងដែរ។

ចង្កៀងរបស់វារចនាឡើងដូចត្បូងពេជ្រ រំលេចជាមួយភ្លើង LED គួរអោយទាក់ទាញ ហើយផ្នែកខាងក្នុងវិញរចនាឡើងដោយបរិក្ខាទំនើបៗ និងប្រណិតមានតំលៃថ្លៃ ដែលធ្វើអោយរថយន្តមួយគ្រឿងនេះក្លាយជារថយន្ត Coupe ដែលលេចធ្លោយ៉ាងខ្លាំង។ ចំពោះតំលៃរបស់វាដាក់លក់នៅសហរដ្ឋអាមេរិក គឺមានតំលៃចាប់ពី 225,000 ដុល្លារសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នវាត្រូវបាននាំចូលមកដល់ស្រុកខ្មែរហើយ ដោយតំលៃបូករួមទាំងពន្ធនាំចូលមិនក្រោម 50 ម៉ឺនដុល្លារឡើយ។














រូបថត៖ Kimsrun Premium Auto
- Share This Post:






