ខ្មែរណូត

ស្វែងរក

  • កីឡា

    មើលទៅ អតីតកីឡាករ ដែលមានតំលៃខ្លួនខ្ពស់ជាងគេលើលោក Gareth Bale ប្រហែលជាអស់និស្ស័យជាមួយក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ហើយអាចនឹងមកចូលរួមជាមួយ Arsenal ក្នុងទឹកដីអង់គ្លេសវិញ

    BY Khmernote Media March 1, 2019
    មើលទៅ អតីតកីឡាករ ដែលមានតំលៃខ្លួនខ្ពស់ជាងគេលើលោក Gareth Bale ប្រហែលជាអស់និស្ស័យជាមួយក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ហើយអាចនឹងមកចូលរួមជាមួយ Arsenal ក្នុងទឹកដីអង់គ្លេសវិញ

    មួយរយៈចុងក្រោយនេះ មានពាក្យជាចចាមអារ៉ាមជាច្រើនពីការទិញលក់កីឡាករនៅក្នុងពិភពបាល់ទាត់នៅក្នុងលីគកំពូលៗ របស់ទ្វីបអឺរ៉ុប។ ជាមួយគ្នានេះដែរ កីឡាករសញ្ជាតិវែល Gareth bale ដែលនាពេលបច្ចុប្បន្ននេះ រូបគេកំពុងលេងនៅក្នុងក្លឹបយក្សនៅអេស្ប៉ាញ Real Madrid មួយរូបនេះ ក៏កំពុងតែមានពាក្យចចាមអារ៉ាមថាអាចនឹងត្រូវក្លឹបលក់ចេញផងដែរ។ ក្នុងនេាះដែរ អតីតកីឡាករដែលមានតម្លៃថ្លៃជាងគេលើលោក ត្រូវបានក្លឹបជាច្រើននៅក្នុង ក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេស មានដូចជា បីសាចក្រហម Manchester United, ក្រុមតោខៀវ Chelsea និង អតីតក្លឹបចាស់របស់ខ្លួន Tottenham Hotspur ជាដើម។

    ដោយឡែកកីឡាកររូបនេះ អាចនឹងទៅចូលរួមជាមួយក្លឹបកាំភ្លើងធំ Arsenal ដោយរូបគេធ្លាប់បាននិយាយថា ” Arsenal ពិតជាស្វាគមន៍ខ្លាំងមែនទែនប្រសិនបើចង់ត្រឡប់មក English Premier Leage វិញ”  ខណៈដែល គ្រូបង្វឹក Robert Pires នឹងជំរុញអោយ Arsenal ចចារទិញយកតារាបាល់ទាត់ Gareth Bale ពី Real Madrid ៕

    Share This Post: