ខ្មែរណូត

ស្វែងរក

  • កីឡា

    អាចទេដែលថា លោគ្រូបង្វឹកបណ្តោះអាសន្ន Solskjaer កំពុងត្រៀមខ្លួនដើម្បីដឹកនាំក្លឹប Manchester United នៅរដូវកាលក្រោយ? បន្ទាប់ពីបន្តយកឈ្នះក្នុងទឹកដីកាលពីយប់មិញ

    BY Khmernote Media March 3, 2019
    អាចទេដែលថា លោគ្រូបង្វឹកបណ្តោះអាសន្ន Solskjaer កំពុងត្រៀមខ្លួនដើម្បីដឹកនាំក្លឹប Manchester United នៅរដូវកាលក្រោយ? បន្ទាប់ពីបន្តយកឈ្នះក្នុងទឹកដីកាលពីយប់មិញ

    មួយរយៈចុងក្រោយនេះយើងឃើញថា ក្រុមបិសាចក្រហម Manchester United កំពុងតែឡើងជើងខ្លាំងមែនទែន បន្ទាប់ពីបានបណ្ដេញ The Special one លោក Mourinho នៅចុងឆ្នាំ២០១៨កន្លងផុតទៅ ដោយជំនួសតំណែងបណ្តោះអាសន្នដោយអតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United លោក Ole Gunnar Solskjaer។ កាលពីយប់មិញនេះ ក្រុមបិសាចក្រហមបានបន្តយកឈ្នះ southamton ក្នុងទឹកដី Old Trafford។ បើរាប់ទៅចាប់តាំងពីមកកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នមក លោក Solskjear បានដឹកនាំប្រកួតចំនួន ១៦ដង ឈ្នះ ១៣លើក ស្មើ២ដង នឹងចាញ់មួយលើក ប៉ុន្តែក្លឹបពុំទាន់បានប្រកាសជាផ្លូវការណាមួយនៅឡើយនោះទេ បើទោះបីជាលោកគ្រូបង្វឹកថ្មី ហើយក៏ជាអតីតកីឡាករក្រុមបិសាចមួយរូបនេះ បានបង្កើតកំណត់ត្រាល្អៗ យ៉ាងណាក៏ដោយ។

    បើទោះបីជាយ៉ាងណាក៏ដោយលោកបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា លោកកំពុងតែរៀបចំសំរាប់ជីវិតរបស់គាត់ជាមួយ ក្លឹប Mancester United នៅរដូវកាលក្រោយ និងកំពុងរៀបចំរោងក្នុងការទិញលក់កីឡាករនៅរដូវក្តៅនេះ ព្រមទាំងត្រៀមថតរូបពាណិច្ចកម្មដាក់នៅលើសំបុត្ររបស់ក្លឹបផងដែរ។ បន្ថែមពីនេះទៅទៀតយើងមិនទាន់ដឹងច្បាស់នៅឡើយទេថាតើព័ត៌មានមួយនេះអាចនឹងកើតឡើងនៅឡើយទេ។ សម្រាប់ក្រុម Manchester United វិញកំពុងត្រៀមខ្លួនដើម្បីជួប ក្រុមយក្សរបស់បារាំង PSG នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះនៅក្រៅទឹកដី ក្នុងជំនួបក្របខ័ណ្ឌ Uefa Champion League៕ ប្រភព៖ Goal.com

    Share This Post: