ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយបិទទ្វាររយៈពេលជាងកន្លះឆ្នាំ ឆកសមុទ្រម៉ាយ៉ារបស់ថៃនៅតែមិនមានគម្រោងបើកឡើងវិញ

    BY autoadmin March 4, 2019
    ក្រោយបិទទ្វាររយៈពេលជាងកន្លះឆ្នាំ ឆកសមុទ្រម៉ាយ៉ារបស់ថៃនៅតែមិនមានគម្រោងបើកឡើងវិញ

    អនាគតនៅតែមិនមានភាពច្បាស់លាស់សម្រាប់ការបើកទ្វារឡើងវិញនៃឆកសមុទ្រម៉ាយ៉ា (Maya Bay) ដែលជាតំបន់ទេសចរណ៍ដ៏មមាញឹកមួយរបស់ថៃ។ ឆកសមុទ្រម៉ាយ៉ាត្រូវបានគេឱ្យដឹងថា មុនពេលដែលវាត្រូវបិទទ្វារ (០១ មិថុនា ២០១៨) ចំនួនភ្ញៀវទេសចរអាចមានដល់ ៦,០០០នាក់ ក្នុងមួយថ្ងៃ ប៉ុន្តែក្រោយមកវាត្រូវបានមន្ត្រីថៃប្រកាសឱ្យបិទទ្វារ ដោយសារលំហូរទេសចរច្រើន និងអាកាសធាតុក្តៅធ្វើឱ្យរងការខូចខាតប្រព័ន្ធអេកូឡូស៊ីនៅទីនោះ។

    អាជ្ញាធរថៃនិយាយថា ពួកគេមិនមានគម្រោងបើកឆកសមុទ្រម៉ាយ៉ាឡើងវិញនៅដំណាក់កាលនេះទេ ប៉ុន្តែពួកគេនឹងបន្តតាមដានស្ថានការណ៍នៅលើកោះ Phi Phi Ley និងឆកសមុទ្រម៉ាយ៉ានេះ។ យោងតាមលោក Thon Thamrongnawasawat នៃមហាវិទ្យាល័យជលផល នៃសកលវិទ្យាល័យ Kasetsart ទីក្រុងបាងកកបានឱ្យដឹងថា ត្រីឆ្លាម (Blacktip reef shark) ឥឡូវនេះបានត្រលប់មកឆ្នេរសមុទ្រវិញ ដែលនេះជាសញ្ញាមួយបង្ហាញថា ប្រព័ន្ធអេកូឡូស៊ីបានចាប់ផ្តើមងើបឡើងវិញ។

    គួរឱ្យដឹងផងដែរថា ឆកសមុទ្រម៉ាយ៉ានេះមានភាពល្បីល្បាញដោយខ្សែភាពយន្តឆ្នាំកាលពី ឆ្នាំ២០០០ រឿង The Beach ដែលសម្ដែងដោយលោក Leonardo DiCaprio ប៉ុន្តែវិស័យទេសចរណ៍ដ៏មមាញឹកវាបានបំផ្លាញប្រព័ន្ធអេកូឡូស៊ីជាពិសេសគឺ ផ្កាថ្ម របស់ឆកសមុទ្រនេះ។ ប៉ុន្តែយាងណាក៏ដោយទូកទេសចរណ៍នៅតែអាចទស្សនាកោះ Phi Phi Ley ប៉ុន្តែពួកគេត្រូវតែឈប់ចម្ងាយ ៣០០ម៉ែត្រ ពីឆ្នេរសមុទ្ររបស់កោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: