ខ្មែរណូត

ស្វែងរក

  • កីឡា

    ហង្សក្រហម Liverpool ភ្លាត់ស្នៀតស្មើជាមួយ Everton យប់មិញ ធ្លាក់មកលេខ២ នៅពីក្រោយMachester City ១ពិន្ទុវិញ ខណៈដែររដូវកាលជិតបញ្ចប់

    BY Khmernote Media March 4, 2019
    ហង្សក្រហម Liverpool ភ្លាត់ស្នៀតស្មើជាមួយ Everton យប់មិញ ធ្លាក់មកលេខ២ នៅពីក្រោយMachester City ១ពិន្ទុវិញ ខណៈដែររដូវកាលជិតបញ្ចប់

    ក្រុមហង្សក្រហម Liverpool ចាប់ពីដើមរដូវកាលមកបានបង្ហាញនូវទំរង់លេងដ៏ល្អ និងបាននាំមុខនៅលើកំពូលតារាងរបស់ English Premier League ក្រោមការដឹកនាំរបស់ jurgen klopp ។ ប៉ុន្តែកាលពីយប់មិញនេះ ហង្សក្រហម Liverpool មិនទទួលបាន៣ពិន្ទុនោះទេ គឺបានត្រឹមស្មើជាមួយក្រុម Everton នៅក្រៅទឹកដី សូន្យស្មើក្នុងស្តាត Goodison park។ លទ្ធផលនេះបានរុញទំលាក់ហង្សក្រហមចេញពីកំពូលតារាង ដោយមានមួយពិន្ទុនៅពីក្រោយ ក្រុម Manchester City ខណៈដែរមាន៩ប្រកួតបន្តទៀតមុខរដូវកាលបញ្ចប់។

    Jorden Henderson បានរួមចំណែកនៃការទទួលបានភាពវិជ្ជមានក្នុងការប្រកួតក្រៅទឹកដីទាំងពីរលើក ពេលជួប បិសាចក្រហម Manchester United នៅ Old Trafford និង Everton នៅ Goodison Park។ ហើយក្រោយពេលបញ្ចប់ការប្រកួតកាលពីយប់មិញនេះ Klopp ដែលជាគ្រូបង្វឹកបានលើកឡើងថា ”ពេលនេះពួកយើងលែងមានការប្រកួតជាមួយក្រុមខ្លាំងទៀតហើយ ហើយលទ្ធផលយប់មិញនេះក៏មិនមែនជាលទ្ធផលអាក្រក់ដែរ”។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេត្រូវការឈ្នះរាល់ការប្រកួតប្រសិនបើពួកគេចង់គ្រងតំណែងជើងឯក English Premier League ដូចនេះរងចាំមើលទាំងអស់គ្នាថាក្រុមមួយណាអាចធ្វើបាន និងក្លាយជាម្ចាស់ពាននៅរដូវកាលនេះ៕

    អត្ថបទ៖ Sokunna
    ប្រភព៖ ChannelNewsAsia

    Share This Post: