ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រយៈពេល២ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវបរទេសជាងកន្លះលាននាក់ រកចំណូលបានជាង២៥លានដុល្លារ

    BY Khmernote Media March 4, 2019
    រយៈពេល២ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវបរទេសជាងកន្លះលាននាក់ រកចំណូលបានជាង២៥លានដុល្លារ

    រយៈពេលពីរខែដំបូងឆ្នាំ២០១៩នេះ ពោលគឺចាប់ពីខែមករា ដល់កុម្ភៈ ឆ្នាំ២០១៩ គ្រឹះស្ថានអង្គរ បានលក់ប័ណ្ណជូនភ្ញៀវបរទេសមានចំនួន ៥៤៤,៣០៩នាក់ ថយចុះចំនួន៧.៧៧ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នា ឆ្នាំ២០១៨ ទទួលបានចំណូលសរុបចំនួន ២៥,០៧៨,៩៩៣ដុល្លារអាមេរិក ថយចុះ៨.៧៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ក្នុងរយៈពេលពីរខែនេះ ចំណូលបានពីការលក់ប័ណ្ណចូលទស្សនា អង្គរចំនួន១,០៨៨,៦១៨ដុល្លារអាមេរិក ត្រូវបានបង់ចំណូលឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផា។

    ដោយឡែកសម្រាប់ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ មានចំនួន ២៧៣,២៥៩នាក់ ទិញប័ណ្ណចូលទស្សនាអង្គរ ថយចុះចំនួន ៧.៤៩ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ២០១៨ ដែលបានចំណូលសរុបចំនួន ១២,៦៩៨,២៨៨ដុល្លារអាមេរិក ថយចុះ៩.៣៦ភាគរយ៕

    ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay