ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រឡងតឹងពេក នាំគ្នាយកទូរស័ព្ទដៃច្រកក្នុងស្រោមអនាម័យលាក់នៅក្នុងបង្គន់ទុកលួចមើលចម្លើយ

    BY Khmernote Media March 5, 2019
    ប្រឡងតឹងពេក នាំគ្នាយកទូរស័ព្ទដៃច្រកក្នុងស្រោមអនាម័យលាក់នៅក្នុងបង្គន់ទុកលួចមើលចម្លើយ

    ថៃ៖ ទូរស័ព្ទដៃច្រកនៅក្នុងស្រោមអនាម័យជាច្រើនគ្រឿង ត្រូវបានប៉ូលិសរកឃើញនៅក្នុងបន្ទប់ទឹកនៃមណ្ឌលប្រលងមួយក្នុងប្រទេសថៃ ហើយគេសង្ស័យថាសកម្មភាពនេះទំនងជាការប៉ុនប៉ងលួចមើលចម្លើយវិញ្ញាសារពីសំណាក់បេក្ខជនប្រលង។ ហេតុការណ៍មិនគួរឲ្យនឹកស្មានដល់នេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យ Suan Dusit ដែលត្រូវបានគេប្រើប្រាស់ជាមណ្ឌលប្រលងចូលបម្រើជាមន្ត្រីរាជការសម្រាប់ការងារចំនួន ៥ ប្រភេទ។

    បេក្ខជនសរុបដែលមកចូលរួមប្រលងនេះមានចំនួនសរុប ៣,៨៩៥ នាក់ ហើយចំនួនដែលគេនឹងជ្រើសរើសយកទៅបម្រើការងារនោះគឺមានចំនួនតិចតួចប៉ុណ្ណោះ។ ការប្រលងត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងតឹងរឹងបំផុត ដោយមានទាំងប៉ូលិសរង់ចាំឆែកមើលគ្រប់បេក្ខជនប្រលងទៀតផង។ ស្ថិតនៅក្នុងស្ថានភាពតឹងរឹងបែបនេះហើយ ទើបបេក្ខជនមួយចំនួនបានសម្រេចយកទូរស័ព្ទច្រកចូលក្នុងស្រោមអនាម័យរបស់ពួកគេរួចយកទៅលាក់នៅក្នុងបង្គន់នៅក្នុងបន្ទប់ទឹកគ្រប់ជាន់នៃអគារប្រលង។ ក្រោយរកឃើញទូរស័ព្ទទាំងនោះ ប៉ូលិសបានប្រមូលវាយកទៅទុក ​ហើយទាល់តែពេលប្រលងចប់ទើបប្រគល់ជូនបេក្ខជនវិញ ដើម្បីការពារកុំឲ្យពួកគេអាចលួចមើលចម្លើយក្នុងអំឡុងពេលប្រលងបាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ samuitimes

    Share This Post:
    MPO4D jitutoto mpo4d Mpoplay