កីឡា

មិនធម្មតា!! តារាបាល់ទាត់វ័យក្មេងមួយរូបនេះ កំពុងតែតាមប្រមាញ់ដោយក្លឹប Man Utd និង PSG ដែលតម្លៃខ្លួនវិញកប់

BY
Khmernote Media
March 5, 2019

ថ្មីៗ នេះមានព៌តមានទាក់ទងនឹងការទិញកីឡាកររបស់ក្រុម Borussia Dortmund ប្រទេសអាឡឺម៉ង់ ដែលមានការចូលរួមដេញថ្លៃពីក្លឹបធំពីរនៅអឺរ៉ុបគឺ ក្លឹបយក្សនៅអង់គ្លេស Manchester United និងក្លឹបអ្នកមាននៅបារាំង Paris St-Germain ។ ក្លឹប Dortmund បានត្រៀមខ្លួនរួចជាស្រេចដើម្បីអោយក្លឹបទាំងពីរនេះធ្វើការដេញថ្លៃ ក្នុងការនាំយកកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Jadon Sancho។ គួរបញ្ជាក់ផងដែរថា Sancho ទើបតែមានអាយុ ១៩ឆ្នាំ និងបានចូលលេងអោយ Dortmund នៅក្នុងឆ្នាំ ២០១៧ ដែលពីមុនរូបគេគឺជាថ្នាលយុវជនរស់ក្លឹប WAtford និង Manchester City។ មិនតែប៉ុណ្ណោះ រូបគេបានក្លាយជាកីឡាករល្អជាគេប្រចាំខែតុលា ឆ្នាំ ២០១៨ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងថាតើក្លឹបណាមួយអាចអន្ទង និងហ៊ានអោយថ្លៃខ្ពស់ ក្នុងការនាំយកកីឡាកររូបនេះដើម្បីចូលរួមក្រុមនៅរដូវកាលក្រោយនៅឡើងទេ។ ហើយកីឡាកររូបនេះនឹងក្លាយជាកីឡាករសញ្ជាតិអង់គ្លេសដែលមានតំលៃខ្លួន ១០០លានផោន(១៣២លានដុល្លារសហរដ្ឋអាមេរិច) មុនដំបូងគេ ខណៈដែលតំលៃខ្លួនអោយដេញថ្លៃគឺចាប់ពី ១០០លានផោនឡើងទៅ។ មួយវិញទៀត ប្រសិនបើ ក្រុមបិសាចក្រហម Manchester United អាចនាំយក Sancho បានមែន អនាគតរបស់កីឡាករលេខ ៧ របស់ក្រុម Manchester Unitd លោក Alexis Sanchez អាចនឹងស្ថិតនៅក្នុងចម្ងល់របស់អ្នករាល់គ្នា ដូចនេះយើងរងចាំមើលទាំងអស់គ្នា៕

អត្ថបទ៖ Sokunna
ប្រភព៖ Goal.com

Share This Post: