កីឡា

យ៉ាប់ទៀតហើយ!! Sanchez ត្រូវសម្រាកប្រហែល៨អាទិត្យ បន្ទាប់ពីរបួសជង្គង់ពេលប៉ះជាមួយ Southampton កាលពីអាទិត្យមុន

BY
Khmernote Media
March 5, 2019

ខែ្សប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករលេខ ៧ Alexis Sanchez កំពុងតែប្រឈមរបួសជង្គង់ ហើយអាចនឹងសម្រាកពីការប្រកួតចំនួន ៨អាទិត្យ នេះបើយោងតាម គ្រូពេទ្យជំនាញរបស់ក្រុមជម្រើសជាតិឈីលី។ កីឡាករ Sanchez មានអាយុ ៣០ឆ្នាំ បានរបួសជង្គង់ខាងស្តាំ នៅពេលដែលកំពុងលេងជាមួយ Southampton នៅថ្ងៃសៅរ៍ អាទិត្យមុន ប៉ុន្តែគេត្រូវបានរំពឹងទុកថាអាចនឹងជាសះស្បើយ និងលេងវិញបាន នៅពេលដែល ក្រុមជម្រើសជាតិ ឈីលីលេងពាន Copa America នៅថ្ងៃទី ១៤ ខែមិថុនាខាងមុខនេះ។

កីឡាករសញ្ជាតិឈីលីមួយរូបនេះ អាចនិងត្រលប់ចូលលេងអោយក្រុមបិសាចក្រហមវិញនៅពីរប្រកួតចុងក្រោយ ពេលប៉ះជាមួយ Huddersfield Town និងក្រុម Cardiff City ប៉ុន្តែយើងមិនអាចដឹងច្បាស់ថារូបគេអាចលេងបាន ១០០ភាគរយនោះ ឬក៏ការប្រកួតជាមួយ Southampton គឺជាការប្រកួតចុងក្រោយនៅរដូវកាលនេះក៏ថាបាន។ បន្ថែមពីនេះទៅទៀត Manchester Unitd រៀបចំរួចរាល់ក្នុងជំនួប Champion League នៅថ្ងៃពុធខាងមុខនេះ ដែលត្រូវប៉ះជាមួយ PSG នៅក្រៅទឹកដី ដោយគ្មាន Sanchez ខណៈដែលកីឡាករ Paul Pogba ជាប់ពិន័យមិនអោយចូលលេង។ បញ្ជាក់ផងដែរថា កាលពីជើងទីមួយក្រុមបិសាចក្រហមចាញ់ PSG ក្នុងទឹកដី Old Trafford ក្នុងលទ្ធផល ២ទល់នឹង០៕


អត្ថបទ៖ Sokunna
ប្រភព៖ ChannelNewsAsia

Share This Post: