ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសខ្មែរអាមេរិកកាំងទទួលបានសិទ្ធទៅរស់នៅអាមេរិកវិញ ក្រោយត្រូវអាមេរិកនិរទេសខ្លួនចេញពីប្រទេសអស់ជាច្រើនឆ្នាំ

    BY Khmernote Media March 9, 2019
    បុរសខ្មែរអាមេរិកកាំងទទួលបានសិទ្ធទៅរស់នៅអាមេរិកវិញ ក្រោយត្រូវអាមេរិកនិរទេសខ្លួនចេញពីប្រទេសអស់ជាច្រើនឆ្នាំ

    បុរសមានដើមកំណើតខ្មែរនិងបានទៅរស់នៅក្នុងសហរដ្ឋអាមេរិកម្នាក់ ទទួលបានសិទ្ធទៅរស់អាមេរិកដោយស្រប ច្បាប់សារជាថ្មីម្តងទៀត បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានទិរទេសគាត់ឲ្យមករស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ៥ ឆ្នាំ។ បុរសខ្មែរអាមេរិកកាំងរូបនេះមានឈ្មោះថា Veasna Meth អាយុ ២៩ ឆ្នាំ មានប្រពន្ធ និងកូនពីរនាក់កំពុងរស់នៅក្នុងក្រុង Sacramento រដ្ឋ California សហរដ្ឋអាមេរិក។ កាលពីអំឡុងពេលប្រទេសកម្ពុជាមានសង្គ្រាមខ្មែរក្រហមនោះ ម្តាយរបស់គាត់រត់គេចខ្លួនទៅជំរុំជនភៀសខ្លួននៅក្នុងប្រទេសហ្វីលីពីន ហើយនៅពេលដែលគាត់កើតមកមានអាយុត្រឹមតែ ១ ឆ្នាំ គ្រួសារមួយនេះក៏ត្រូវបានគេបញ្ជូនទៅស្នាក់នៅអាមេរិកក្នុងនាមជាជនភៀសខ្លួនដោយសង្គ្រាម។

    ពេលធំដឹងក្តីនៅអាមេរិកនោះ លោក Veasna Meth បានសេពគប់ជាមួយនឹងក្រុមក្មេងទំនើង និងបង្កបញ្ហាវាយតប់ត្រូវប៉ូលិសចាប់ឃុំខ្លួនជាច្រើនដងផងដែរ។ នៅក្នុងឆ្នាំ ២០១៣ កន្លងទៅនេះ គាត់បានប្រព្រឹត្តបទល្មើសមួយទៀតបន្ថែម ដែលគាត់ត្រូវផ្តន្ទាទោសឲ្យជាប់គុកមួយឆ្នាំ និងនិរទេសចេញពីអាមេរិកចំនួន ៥ ឆ្នាំ។ ៥ ឆ្នាំកន្លងទៅនេះគាត់ត្រូវមករស់នៅក្នុងប្រទេសកម្ពុជា និងបើកអាជីវកម្មលក់អាវយឺតតិចតួច ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ ថ្មីៗនេះគាត់ត្រូវបានតុលាអាមេរិកក៏សម្រេចផ្តល់សិទ្ធឲ្យគាត់ទៅរស់នៅអាមេរិកជាធម្មតាវិញ ក្រោយរយៈពេលនៃការនិរទេសរបស់គាត់ត្រូវបានបញ្ចប់។ លោក Veasna Meth បានថ្លែងថា គាត់ពិតជាសប្បាយចិត្តណាស់ដែលអាចត្រលប់ទៅរស់នៅក្នុងជុំប្រពន្ធ និងកូន នៅសហរដ្ឋអាមេរិកវិញ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay