ចុះបង្ក្រាបនិងដកហូត កាបូបម៉ាកប្រេន CHARLES&KEITH និងPedro ក្លែងក្លាយចំនួន២៥៤កាបូប
ផលិតផលកាបូបដៃដែលមានម៉ាក CHARLES&KEITH និងPedro ក្លែងក្លាយចំនួន២៥៤កាបូប ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ចុះបង្ក្រាបនិងដកហូតបាន ក្រោយពីមានពាក្យបណ្តឹងរបស់ក្រុមហ៊ុន MW.METROPOLITAN INTERNATIONAL BRANDS CO.LTD ។
យោងតាមលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានបានឲ្យដឹងថា “នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានសហការជាមួយការរិយាល័យនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញនិងអាជ្ញាធរមូលដ្ឋាន។ ចុះបង្ក្រាបការនាំចូលចែកចាយ ផលិតផលកាបូបម៉ាក CHARLES&KEITH និងPedro ក្លែងក្លាយ បានចំនួន២៥៤កាបូប តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន MW.METROPOLITAN INTERNATIONAL BRANDS CO.LTD ដោយមានការសម្របសម្រួលពីលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅផ្ទះលេខ៣៦០ ផ្លូវ១៩៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ”៕






ដោយ៖ ណារ៉ែន